ប្ដី​ថ្នាក់ថ្នម​ប្រពន្ធ​ដោយ​ដំបង​ ហូរឈាមកក្លាក្ស

ខេត្តព្រៃវែង៖ ប្ដីកំណាចស្រវឹងស្រាវាយប្រពន្ធ ប៉ោងមុខ និងរបួសទ្រមពេញខ្លួន ជាហេតុធ្វើឲ្យប្រពន្ធទ្រាំលែងបានក៏សម្រេចចិត្តប្ដឹងសមត្ថកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់ ហេតុការណ៍ខាងលើបានកើតឡើងកាលពីម៉ោង១០យប់ ថ្ងៃទី២១ ធ្នូ ២០១៦ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិកាឡីខាងជើង ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។

សមត្ថកិច្ចឲ្យដឹងថា ជនសង្សយ័ឈ្មោះ អ៊ុន ស៊ីយឿន ភេទប្រុសអាយុ៤៩ឆ្នាំត្រូវជាប្ដីរបស់ជនរងគ្រោះនិងមានទីលំនៅភូមិកើតហេតុ បានវាយមកលើជនរងគ្រោះជាប្រពន្ធឈ្មោះ ហួត សារុន អាយុ៥២ឆ្នាំ បណ្ដាលឲ្យមានរបួសស្នាមចំនួន២កន្លែង១កន្លែងក្បែងភ្នែកខាងឆ្វេង និងមួយកន្លែងទៀតចំគល់ចង្កេះខាងឆ្វេង ។

លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែង បានឲ្យដឹងថា ករណីនេះ សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្សយ័ទៅតុលាការ ចាត់ការតាបផ្លូវច្បាប់ ដោយមានការសំណូមពរពីជនរងគ្រោះ ខណៈជនសង្សយ័តែងតែប្រើអំពើហិង្សាមកលើក្រុមគ្រួសារជាញឹកញាប់ ៕

Loading...