ប្ដី តាមទាន់ប្រពន្ធនិងប្រុសផ្សេងនៅលើគ្រែក្នុងផ្ទះសំណាក់ ចោទថា ស្មន់, ប្រពន្ធថា ទេ

ភ្នំពេញ ÷ ស្ត្រីម្នាក់វ័យប្រហែលជាង ៣០ឆ្នាំត្រូវប្ដីអះអាងថា បានគេចចេញពីផ្ទះនៅឯខេត្ត នាំប្រុសសហាយមករួមរ័កគ្នានៅឯ ភ្នំពេញរយ:ពេល២ថ្ងៃហើយ ទើបតាមទាន់ជាន់កែង គឺតាមទាន់កំពុងនៅជាមួយគ្នាលើគ្រែ ក្នុងផ្ទះសំណាក់មួយកន្លែងតែម្ដង ប៉ុន្តែរូបគេ (ប្ដី) មិនក្រោធអ្វីឡើយ គ្រាន់តែចង់បានភស្តុតាងឲ្យជាក់ស្ដែង និងធ្វើការលែងលះគ្នាដាច់ស្រេចតែប៉ុណ្ណោះ ព្រោះថា បើគិតអំពីការឈឺចាប់វិញ គឺឈឺចាប់ឡើងឆ្អែតទៅហើយ ឈឺចាប់តាំងពីមិនទាន់ចេះផឹកស្រា រហូតដល់ចេះផឹកស្រា ។

ហេតុការណ៍តាមទាន់ប្រពន្ធលួចមានសហាយស្មន់នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ១១យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងផ្ទះសំណាក់មួយកន្លែង តាមបណ្ដោយផ្លូវ លេខ៦៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមការអះអាងរបស់បុរសជាប្ដី បានដឹងឲ្យដឹងថា ស្ត្រីជាប្រពន្ធរបស់ខ្លួន ឈ្មោះ ” សម្ផស្ស ” បានលួចទំនាក់ទំនងជាមួយមនុស្សប្រុសផ្សេងបែបសាហាយស្មន់ ជាច្រើនខែមកហើយ គឺលួចឆាតសាសងគ្នាតាមហ្វេសប៊ុក និងតាមតេឡេក្រាម ប៉ុន្តែគាត់មិនអាចចាប់ភស្ដុតាងជាក់ស្ដែងបាន ទើបលើកនេះ ប្រពន្ធបានរៀបចំផែនការមួយ គឺយកលេសថា ” យកម្ដាយមកព្យាបាលជំងឺនៅឯ ភ្នំពេញ ” និងថែមទាំងបាននាំកូនស្រីតូចអាយុ ៤ឆ្នាំ មកជាមួយផងដែរ ហើយក៏ឆ្លៀតជួបប្រុសសាហាយ ស្ម័គ្រស្មន់នឹងគ្នា តែម្ដងទៅ ។

ទោះជាយ៉ាងណា ស្ត្រីជាប្រពន្ធបើទោះបីប្ដីតាមទាន់កំពុងស្ថិតនៅលើគ្រែជាមួយបុរសផ្សេង ហើយចោទថា សហាយស្មន់នឹងគ្នាយ៉ាងណាក៏ដោយ ក៏ស្ត្រីរូបនោះនៅតែប្រកែកថា គឺជាការរាប់អានគ្នាធម្មតាជាមួយបុរសនោះទេ មិនបានធ្វើអ្វីផ្ដេសផ្ដាសឡើយ…៕

Loading...