ប្តីកាប់ប្រពន្ធ តែត្រូវជីតា បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះចាប់ នៅកោះកុង

កោះកុង: នៅថ្ងៃទី១៤ ខែមីនាឆ្នាំ២០២១ អំពើហិង្សាក្នុងគ្រួរសារកើតឡើង ចំណុចខ្មែរលើ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ដោយជនសង្ស័យបានរត់គេចខ្លួនបាត់ ក្រោយកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋានបានកំណត់មុខសញ្ញាស្រាវជ្រាវដើម្បីធ្វើការឃាត់ខ្លួន លុះដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៦និង០៥នាទី ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ញឹក ឌឿន ភេទប្រុស អាយុ ៣៣ឆ្នាំ យកមកអអិការដ្ឋាន ។

បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

Loading...