ប្តីកាប់ភរិយា៤ពូថៅរួចចងកសម្លាប់ខ្លួន

ខេត្តតាកែវ៖មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាថ្ងៃសុក្រ2រោជខែភទ្របទ្រឆ្នាំជូតទោស័ក ព.ស2564ត្រូវថ្ងៃទី04.ខែកញ្ញាឆ្នាំ2020នៅវេលាម៉ោង2និង30នាទីរំលងអាធ្រាត្រចំណុចភូមិត្រពាំងរំពាក់ឃុំត្រាំកក់មានជនសង្ស័យ1នាក់ឈ្មោះសែប បូណារ៉ាភេទប្រុសអាយុ49ឆ្នាំទីលំនៅភូមិឃុំកេីតហេតុខាងលេីមុុខរបរយោធានៅវរះ312កងពលតូចលេខ31បានធ្វេីអត្តឃាតដោយយកក្រមាចងកនឹងបង្អួចផ្ទះបណ្ដាលឲ្យស្លាប់ភ្លាមៗ។មូលហេតុដោយមានទំនាស់ជាមួយប្រពន្ទព្រោះតែប្រចណ្ឌ។

សូមបញ្ជាក់ថាមុនធ្វេីអត្តឃាតជនជាសាកសពបានយកពូថៅកាប់ទៅលេីប្រពន្ធចំនួន04ពូថៅចំកបណ្តាលឲ្យរបួសធ្ងន់ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកក្រុងដូនកែវ។

ក្រោយកេីតហេតុនេះផ្នែកជំនាញបច្ចេកទេសនៃស្នងការនគរបាលខេត្ត, ស្រុកនិងសមត្តកិច្ចពាក់ពន្ធ័បានចុះពិនិត្យកន្លែងកេីតហេតុនិងសាកសពឃេីញថាសពបានចងកសម្លាប់ខ្លួនដោយខ្លួនឯងប្រាកដមែន៕

Loading...