ប្តីគ្រោះថ្នាក់ប្រពន្ធទៅមើលរន្ធត់ពេក ខ្យល់គសន្លប់ស្តូកស្តឹងដែរ

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាសន្លប់ស្តូកស្តឹងទាំង២នាក់ បន្ទាប់មកស្រ្តីជាប្រពន្ធរបស់បុរសម្នាក់បានមកមើលពេលមកដល់ឃើញរន្ធត់ពេកបានខ្យល់គដួលសន្លប់ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៩ខែសីហា នៅចំនុចផ្លូវបេតុងភូមិចំការឪឡឹកសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូហុងដាឌ្រីម ស៊េរី២០១២ ពណ៌ខ្មៅ ពាកស្លាក់លេខភ្នំពេញ1BF8459 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចខាងលើបានបើកវ៉ារថយន្តមួយគ្រឿងមិនចាំម៉ាកធ្វើឲ្យប៉ះកញ្ចក់រថយន្តរេចង្កូតទៅបុកម៉ូតូហុងដាឌ្រីម ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ ស្លាកលេខពោធិសាត់ 1A4087បើកបរដោយឈ្មោះប៊ូ សូងភេទប្រុស អាយុ៣៥ឆ្នាំមុខរបរោងចក្រររងរបួសធ្ងន់ក្នុងទិសដៅច្រាសទិសគ្នាពីលិច ទៅកើត បណ្តាលឲ្យដួលសន្លប់ស្តូកស្តឹងទាំងពីរនាក់ ។

ក្រោយពេលកើតហេតុមានស្រ្តីជាប្រពន្ធរបស់អ្នកបើកម៉ូតូហុងដាឌ្រីមសេរី២០០៨បានមក ជួយមើលប្តី ពេលមកដល់ប្តីដឹងខ្លួនវិញហើយ តែស្រ្តីជាប្រពន្ធឃើញប្តីរងរបួសធ្ងន់ភ័យរន្ធត់ ពេកបានដួលសន្លប់ស្តូកស្តឹងតែម្តង ភ្លាមៗនោះសាច់ញាតិបានបញ្ជូនទៅព្យាបាលនៅគ្លីនិកជិតកន្លែងកើតហេតុ ចំណែកបុរសជាប្តីបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព ពោធិចិនតុង និងបុរសជាអ្នកបង្កយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ម៉ូតូទាំងពីរ គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅដោះស្រាយនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រង់ចំាធ្វើការដោះស្រាយតាមច្បាប់ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *