ប្តីចុងផ្ទុះភ្លើងប្រច័ណ្ឌប្រពន្ធ ទាញកាំបិតបុ័ងតោកាប់ចិញ្ច្រាំសម្លាប់គ្មានត្រាប្រណី

ខេត្តបន្ទាយមានជ័យ៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥នេះថា កាលពីល្ងាចមិញមានករណី គួរឲ្យរន្ធត់មួយបានកើតឡើង ស្ថិតនៅភូមិដូនឡឹកឃុំសំបួរ ស្រុកមង្គលបូរី ដោយបរុសម្នាក់បានកាប់ចិញ្រ្ចាំ ប្រពន្ធរបស់ខ្លួន រហូតស្លាប់ក្នុងថ្លុក ឈាមយ៉ាងអាណោចអាធម ដោយផ្តើមចេញពីរឿងប្រច័ណ្ឌ ។

លោកឧត្តមសេនីយ៏ស្នងការ បានបន្តទៀតថា ជនល្មើសជាប្តីចុងមានឈ្មោះ អ៊ុយ ហឿតអាយុ៤៥ឆ្នាំ រីឯជនរងគ្រោះឈ្មោះ ឆែម អ៉ឹង អាយុ៤២ឆ្នាំ (ប្រពន្ធចុង) មានកូន៤នាក់ ស្រី១នាក់។

បើតាមលោកស្នងការក្រោយកើតហេតុជនបង្កត្រូវបានកម្លាំងរបស់ លោកចុះទៅឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការ តាមនីតិវិធី ៕

banteysww

bantaeay

bantey

Loading...

Leave a Reply

Your email address will not be published. Required fields are marked *