ប្តីតិរិច្ឆានញ៉ាមចាប់រំលោភម្តាយក្មេកជរាលើកទី៣ ប្រពន្ធមកទាន់ប្តឹងប៉ូលិសឃាត់ខ្លួន

ខេត្តកណ្តាល ៖ បុរសជាបីតិតិរិច្ឆានសង្ស័យចាប់រំលោភម្តាយក្មេកមា្នក់ បានត្រូវប្រពន្ធរបស់ខ្លួនមកទាន់ឃើញ ប្តឹងឱ្យប៉ូលិសមូលដ្ឋានឃាត់ខ្លួនចំណាត់ការតាមច្បាប់ ប្រព្រឹត្តឡើងនៅលើផ្ទះជនរងគ្រោះ ក្នុងភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីវេលា ម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីរំលោភម្តាយក្មេក២លើក បែកធ្លាយរឿងហៅធ្វើការអប់រំមិនកែចរឹក ។
តាមសេចក្តីរាយការណ៏ឱ្យដឹងថា ជនរងគ្រោះឈ្មោះរស់ ញ៉េស ហៅសុខ ភេទស្រី អាយុ៨៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ(ចាស់ជរាត្រូវជាម្ដាយក្មេក) មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។ ចំណែកជនល្មើសមានឈ្មោះស្រី ដាវី ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាកូនប្រសារ របស់ជនរងគ្រោះ មានទីលំនៅភូមិ ចន្លក់ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
តាមនគរបាលបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំខាងលើវេលាម៉ោង០៩និង៤៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានទទួលពាក្យបណ្តឹងពីឈ្មោះ ឌិន នឹមភេទស្រីអាយុុ៥០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ដែលត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ និងត្រូវជាប្រពន្ធជនល្មើស បានប្តឹងជនល្មើស ពីបទ រំលោភសេពសន្ថវៈលើម្តាយបង្កើតរបស់ខ្លួន ។ ប្រភពបន្តទៀតថា បន្ទាប់មកកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ជនល្មើសបានរត់គេចខ្លួនបាត់ ។ លុះដល់ម៉ោង១៧.០០នាទី ជនល្មើសបានត្រឡប់មកផ្ទះវិញ កម្លាំងសមត្ថកិច្ច បានចុះទៅឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី ។
បើតាមប្រភពពីប្រពន្ធជនល្មើសអះអាងថា ជនរងគ្រោះជាម្ដាយកន្លងមក ត្រូវបានកូនប្រសារនេះធ្លាប់ចាប់គាត់រំលោភបាន០២ដងរួចមកហើយ តែគាត់មិនប្ដឹង គាត់ធ្លាប់បានធ្វើការអប់រំ ប៉ុន្តែមិនកែប្រែចរិក ។ លុះដល់រំលោភលើកនេះជាលើកទី៣ ពេលកំបុងយកដៃច្របាច់កម្ដាយក្មេកមិនឲ្យស្រែក ត្រូវបានប្រពន្ធមកទាន់ឃើញសកម្មភាពរំលោភផ្ទាល់ភ្នែក ទ្រាំលែងបាននូវទង្វើរស្មោគគ្រោករបស់ប្តី ប្រៀបបានជាសត្វតិរិច្ឆានបែបនេះ ក៏ប្តឹងប៉ូលីសឱ្យឃាត់ខ្លួនចំណាត់ការទៅតាមផ្លូវច្បាប់ ។

2015_12_01_09_29_25

2015_12_01_09_29_25_1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *