ប្តីប្រមឹក ខឹងប្រពន្ធទាញកាំបិតខ្វែវ ដេញកាប់រងរបួសធ្ងន់

ខេត្តសៀមរាប៖ កាលពីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញ បុរសស្រវឹងខួបម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន គ្រាដែលស្រវឹងស្រា ខឹងប្រពន្ធ បានទាញកាំបិតខ្វែវ ដេញកាប់ប្រពន្ធរបស់ខ្លួន បណ្តាលឲ្យរងរបួលធ្ងន់ នៅក្នុងក្រុមហ៊ុនចំការកៅស៊ូរាមប័រ ក្នុងភូមិអណ្តូងចាន់ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
លោកវរៈសេនីយ៍ទោ ណុប សារ៉ាក់ អធិការស្រុកវ៉ារិន បានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ឆន មុត អាយុ៥៤ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង រីឯប្រពន្ធឈ្មោះ ផៃ អិត អាយុ៤៨ឆ្នាំ រស់នៅចំណុចកើតហេតុជាមួយគ្នា។
លោកបានបន្តទៀតថា ជនសង្ស័យតែងតែផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃកើតហេតុ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ជនសង្ស័យ បានខឹងប្រពន្ធរបស់ខ្លួន បានស្ទុះទៅទាញកាំបិតខ្វែវ ដេញកាប់ប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមៗ ត្រូវក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ អ្នកជិតខាងបានរាយការណ៍ជូនសមត្ថកិច្ចឲ្យមកអន្តរាគមន៍ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ យកទៅសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ចូន ទៅស្នងការខេត្ត ចាត់ការបន្ត៕

12_22_2015_09_38_03Untitled-2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *