ប្តីស្លាប់ ប្រពន្ធរងរបួសធ្ងន់ដោយសារជនឡប់សតិកាប់

ខេត្តព្រះសីហនុ៖ ជនសង្ស័យមា្នក់ ដែលសមត្ថកិច្ចអះអាងថា ជាជនសរសៃប្រសាទ បានធ្វើសកម្មភាពយកកាំបិត កាប់ប្រហារទៅលើជនរងគ្រោះ២នាក់ប្ដី-ប្រពន្ធ បណ្ដាលឲ្យប្ដីស្លាប់ភា្លមៗ រីឯប្រពន្ធរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភ្នំត្រងោល ស្ថិតក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលបានរត់គេចខ្លួនបន្ទាប់ពីធ្វើសកម្មភាព ឈ្មោះ ព្រំ កិន អាយុ៥៨ឆ្នាំ បានប្រើកាំបិតលៀម ដងឈើវែងកាប់ទៅលើជនរងគ្រោះ ជាប្ដីឈ្មោះ អ៊ុក វណ្ណថា អាយុ៦៦ឆ្នាំ ត្រូវរបួសចំគល់ក ខាងក្រោយបណ្ដាលឲ្យស្លាប់ភា្លមៗ នៅនឹងកន្លែង រីឯប្រពន្ធឈ្មោះ អឿន សុខា អាយុ៣២ឆ្នាំ ត្រូវចំគល់ក ខាងឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់។

ប្រភពបន្តថា ជនរងគ្រោះត្រូវបានអ្នកស្រុក សង្ស័យថា មានជំងឺសរសៃប្រសាទ និងមានសិតមិនប្រក្រតី។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោស ៕

1 2 aw s wq

Loading...