ប្តី ​ប្រព​ន្ឋ​១​គូរ ជិះទូកទៅ​បេះ​ផ្កាស្នោរ លិចទូកលង់​ស្លាប់​បុរស​ជា​ប្តី​

ខេត្តកណ្តាល​ ៖ បុរស​ម្នាក់​បាន​លិច​ទូក​លង់ទឹក​ស្លាប់ ខណៈ​ឈោង​ដៃ​ទៅ​បេះ​ផ្កាស្នោ​រហើយ​ជ្រុល​ផុងដៃ​ធ្លាក់​ទៅក្នុង​ទឹក​ជ្រៅ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​បឹង​ជង្គង់​ឆ្នុក ក្រោយ​ភូមិ​ជ្រៃ​មួយ ឃុំ​សំបូរ ស្រុក​មុខកំពូល ខេត្តកណ្តាល កាលពី​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥​។​

​សមត្ថកិច្ច​ថា ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ ង៉ូ​ត អាត អាយុ​៤២​ឆ្នាំ ចំណែក​ស្ត្រី​ជា​ប្រព​ន្ឋ​ឈ្មោះ សុទ្ធ សឿន​។ មុនពេល​កើតហេតុ​ពួកគេ​បាន​ជិះទូក​ទៅ​បេះ​ផ្កាស្នោរ​ត្រង់ចំណុច​ខាងលើ ខណៈនោះ​បុរស​ជា​ប្តី​អោន​ឈោង​បេះ​ផ្កាស្នោរ ក៏​ផុងដៃ​ដាំ​ក្បាល​ពីលើ​ទូក​ចូលទៅក្នុង​ទឹក គ្រានោះ​ស្ត្រី​ជា​ប្រព​ន្ឋ​បាន​ព្យាយាម​ជួយ​ដែរ តែ​ជួយ​មិនទាន់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះទៅ​ត្រួតពិនិត្យ​ហើយ​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

10_18_2015_09_50_3212165960_925933047496355_216784527_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *