ប្រកបរបររត់ម៉ូតូឌុបជិតភ្លឺដឹកប៉ះចំម៉ូយចោរ៣នាក់ កាប់ប្លន់យកម៉ូតូមិនបានសំរេច

ភ្នំពេញ៖ បុរសជាអ្នកប្រកបរបររត់ម៉ូតូឌុបម្នាក់ ត្រូវបានគេដឹកបញ្ជូននាំទៅជួយសង្គ្រោះបនា្ទន់ នៅក្នុងមន្ទីរពេទ្យ(មិត្តភាពខ្មែរសូវៀត) បនា្ទប់ពីប្រជាពលរដ្ឋអ្នកហាត់ប្រាណ ។ ប្រទះឃើញមនរងរបួសយ៉ាងតំណំអះអាងថា ត្រូវក្រុមជនល្មើសជាភ្ញៀវដែលខ្លួនឌុបចំនួន៣នាក់ ធ្វើសម្មភាពកាប់ដោយកាំបិត(តាចែត) ចំកញ្ចឹងកប្លន់យកម៉ូតូតែមិនបានសំរេច នៅតាមផ្លូវបេតុង៣៥៧ ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ខែសីហា២០១៥នេះ ។

ជនរងគ្រោះឈ្មោះហេង ង៉ុក ភេទប្រុសអាយុ២៩ឆ្នាំមុខរបបរត់ឌុប ស្នាក់នៅភូមិដីឥដ្ធ ឃុំដីឥដ្ធ ស្រុកគៀនស្វាយ ខេត្តកណ្តាលបានឲ្យដឹងថាគាត់មានម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅសេរីឆ្នាំ២០០៨ ពាក់ស្លាក់លេខក្រុងព្រះសីហនុ ១A៥៥៦៣ សម្រាប់រត់ម៉ូតូឌុប ហើយមុនពេលកើតហេតុគាត់បានដឹកជនសង្ស័យ៣នាក់ពីមុខសណ្ឋាគារណាហ្គាវើរ ឆ្ពោះទៅភូមិកើតហេតុក្នុងតម្លៃ១ម៉ឺនរៀល ខណៈពេលដឹកជនសង្ស័យទាំង៣នាក់មកដល់ កន្លែងស្ងាត់ដែលជាចំណុចកើតហេតុស្រាប់តែជនសង្ស័យហៅឲ្យឈប់ហើយយកកាំបិត(តាចែត)កាប់ទៅលើជនរងគ្រោះមួយកាំបិតចំកញ្ចឹងកខាងក្រោយផ្នែកខាងស្តាំរយៈជិតមួយចំអាមរងរបួសធ្ងន់ តែភ្លាមៗនោះជនរងគ្រោះតឹងស្មារតីរឹងមាំបានខំប្រឹងជិះម៉ូតូរត់ គេចបានប្រមាណ៣០ម៉ែត្រក៏ផ្តួលម៉ូតូចោលហើយស្រែកឲ្យអ្នកជួយផងចោរប្លន់ ទើបផ្អើលប្រជាពលរដ្ឋរត់ចេញមកជួយមើលទើបជនសង្ស័យរត់គេចខ្លួនអស់ ។

ក្រោយពេលកើតហេតុមានអ្នកឃើញហេតុការណ៍ម្នាក់ដែលអ្នករត់ហាត់ប្រាណបានចេញលុយឲ្យអ្នករត់ម៉ូតូឌុបចំនួន១ម៉ឺនរៀលដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរ បាលច្បារអំពៅទី២៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *