ប្រកបរបររត់ម៉ូតូឌុបពេលយប់ ត្រូវក្រុមចោរ៤នាក់វាយយកម៉ូតូទៅបាត់

ភ្នំពេញ ៖ បុរសដែលជាអ្នករត់ម៉ូតូឌុបម៉ាក(ហុងដា) សេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០០៦ម្នាក់ ត្រូវបានគេប្រទះឃើញបែកក្បាលដេកដួលសន្លប់ស្តូកស្តឹង នៅលើកំណាត់ផ្លូវព្រះស៊ីហនុ មុខអាគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ខាងជើងសណ្ឋាគារ កាំប៊ូឌីយ៉ាណា ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌ័ដូនពេញ ។ សង្ស័យជនមិនស្គាល់មុខ គា្ន៤នាក់ម៉ូតូ២គ្រឿង មកធ្វើសកម្មភាពវាយប្លន់យកម៉ូតូទៅបាត់ បន្សល់ទុកតែការភា្ញក់ផ្អើលកាលពីវេលាម៉ោង១២និង១៥នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៣ខែសីហាឆ្នាំ២០១៥ ។ ជនរងគ្រោះមិនត្រូវបានគេស្គាល់ពីអត្តសញ្ញាណទេ ភេទប្រុសអាយុប្រមាណជា៤០ប្លាយឆ្នាំ ។

តាមសំដីសាក្សីដែលបានឃើញហេតុការណ៌អោយដឹងថា មុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿតាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ក្នុងទឹសដៅពីត្បូងទៅជើង លុះមកដល់មុខ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ។ ក៏មានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ម៉ាក ហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ និងមួយគ្រឿងទៀតម៉ាកស៊ុយហ្សុយគី និចពណ៌ស មិនចាំស្លាកលេខ ទាំង២គ្រឿជិះបញ្ច្រាស់ទឹសគ្នាជាមួយជនរងគ្រោះ បានវាយចំក្បាលជនរងគ្រោះបណ្តាលអោយធ្លាក់ ពីលើម៉ូតូដេកដួលក្នុងថ្លុកឈាម លើកយកម៉ូតូជិះគេចខ្លួនបាត់ ។

តែបើតាមការសន្និដ្ឋានរបស់កំលាំងប៉ូលីសអោយដឹងថា មុខសញ្ញាជនសង្ស័យដែលតែងតែជិះម៉ូតូ២គ្រឿង ម៉ាកសង់សេ១២៥និងម៉ាកនិចនោះ ជាមុខសញ្ញាចាស់ ។ ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យឯកជន ដឹកយកទៅព្យា បាលភ្លាមៗផងដែរ ហើយប៉ូលីសបាននាំសាក្សីដែលបានឃើញហេតុការទៅបំភ្លឺនៅប៉ុស្តិ៍បន្ថែមទៀត ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *