ប្រគល់ថវិកាមរណ:សង្រ្គោះ០៨លានរៀលជូនក្រុមគ្រួសារសមាជិកសមាគម០២គ្រួសារនៅខណ្ឌច្បារអំពៅ

​ ភ្នំពេញ:នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០ គណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធកម្ពុជាខណ្ឌច្បារអំពៅ, លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ខណ្ឌច្បារអំពៅ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតបាននាំយកនូវថវិកាមរណៈសង្រ្គោះចំនួន០៨លានរៀល ជូនគ្រួុសារសពអតីតយុទ្ធជនកម្ពុជាខណ្ឌច្បារអំពៅចំនួន០២គ្រួសារ ដែលមួយគ្រួសារទទួលបានថវិការចំនួនបួនលានរៀល ។ ១,ពេន សុខុម យោធាពិការ (ច្បារអំពៅ១)២,ឃឹម យ៉េន យោធាពិការ (និរោធ)។ ក្នុងឱកាសនោះក៏បានពាំនាំនូវការសាកសួរសុខទុក្ខនិងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ និងជាប្រធានកិត្តិយសសមាគមនិងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ រាជធានីភ្នំពេញ​ ជូនចំពោះគ្រួសារសពសមាជិកសមាគម​ទាំង២គ្រួសារ​ នូវការសោកស្តាយដែលបាត់បង់យុទ្ធជនដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ។ ជាពិសេសបានចូលរួមគាំទ្រគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជា​ នាំមកប្រទេសជាតិទទួលបានសុខសន្តិភាព​ ស្ថិរភាពនិងការអភិវឌ្ឍន៍រីកចម្រេីនរហូតដល់បច្ចុប្បន្ននេះ៕

Loading...