ប្រគល់​ម៉ូតូ​ធុន​ធំ​កម្លាំង ​២៥០CC ចំនួន០​២​គ្រឿង​ ជូន​ការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក​ ដេីម្បី​ប្រេី​ប្រាស់

ខេត្តព្រះសីហនុ៖ នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​មករា​ ឆ្នាំ​២០១៨​ នេះ​ លោក​ឧត្តម​សេនីយ៍​ត្រី​សាន់​ ប៊ុន​ថន​ ស្នងការ​រង ទទួល​ផែនភស្ដុ​ភារ​ និង​ហិរញ្ញ​វត្ថុ​ តំណាង​ឲ្យខ្ញុំបាទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​ លោក​ឧត្តម​សេនីយ៍​ត្រី​អុី​ សុខា​ ស្នងការ​រង​ទទួល​ផែន សណ្ដាប់ធ្នាប់​ ចរាចរណ៍​ បាន​ធ្វេី​ការ​ប្រគល់​ម៉ូតូ​ធុន​ធំ​កម្លាំង ​២៥០CC ចំនួន០​២​គ្រឿង​ ជូន​ការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក​ ដេីម្បី​ប្រេី​ប្រាស់​ បំរេី​ការងារ​កិច្ច​ប្រតិបត្តិ​ការ​ ការពារ​សន្តិសុខ​ រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​ ជា​ពិសេស​ សំរាប់​ប្រដេញ​ បង្រ្កាប​បទ​ល្មើស​បទល្មើស​ជាក់ស្តែង​ ពេល​ដែល​ជនល្មើស​រត់​គេច​ ម្តង​ៗ​។

លោក​សាន់​ ប៊ុន​ថន​ បាន​បញ្ជាក់​ថា​ ម៉ូតូ​ចំនួន​ ០២គ្រឿង​នេះ​ លោក​ឧត្តម​សេនីយ៍​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន បរិច្ចាគ​ថវិកា​របស់​លោក​ផ្ទាល់​ ដេីម្បី​ទិញ​ដាក់​ក្នុង​អង្គភាព​សំរាប់​ប្រេី​ប្រាស់​
ដោយខ្ញុំបាទ បានទិញយកមកប្រគល់ឲ្យ លោក វរះសេនិយ៌ឯក ព្រុំ ពៅ ប្រធានការិយាល័យចរាចរណ៌ ផ្លូវគោក ខេត្តព្រះសីហនុ យកទៅរៀបចំតុបតែង សម្អាតឲ្យសមនិង ម៉ូតូ ចុះអនុវត្ចតច្បាប់ ចរាចរណ៌ ផ្លូវគោក ដើម្បីយកទៅប្រើឲចំគោលដៅ លោកស្នងការ និងបន្តខិតខំរកអំពាវនាវរកថវិការពីសបុរស់ជន យកមកទិញ បន្ថែមបន្តទៀត ឲ្យសមតាមតម្រូវការ ចាំបាច់ក្នុងពេលបច្ចុប្បន្ន ៕

 

Loading...