ប្រចណ្ឌ​ធ្វើឱ្យ​ខាង​ស្រី​ដេក​ពេ​ទ្រ ឯង​ខាង​បុរស​ម្នាក់​ដេក​គុគ​

ភ្នំពេញ​៖ ព្រោះតែ ​ខឹងសម្បា​នឹង​សង្សារ​បស់​ខ្លូន​លួច​មាន​អ្នកថ្មី បុរស​ម្នាក់​បានសម្រេច​ចិត្ត​យក​កាំបិត​ចុង​ស្រួច​ចាក់​សង្សា​ឱ្យ​រងរបួស​ ធ្ងន់ ហើយ​ក្រុមគ្រួសារ​ដឹក​តាម​កង់​បី​យកទៅ​សង្គ្រោះ​នៅ​មន្ទីរ​ភ្លាមៗ​។ ហេតុការណ៍​នេះ​កើតហេតុ​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥ នៅផ្ទះ​លេខ​៧៧ ផ្លូវ​១៣២​ហ្សេ​ត ភូមិ​៣ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។

​ប្រភពពី​សម្ថ​ត​កិច្ច​បាន​ប្រាប់​ឱ្យដឹងថា​បុរស​ខាងលើ​មានឈ្មោះ ឆាយ ណូ​រ៉ា​ត្យា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង​។ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ សុខ ឆ​វ​ឡា ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។ ប្រភពព័ត៌មាន​បន្តថា បុរស​ខាងលើនេះ​ទើប​មកពី​ខេត្តបាត់ដំបង​នៅវេលា​ម៉ោង​១៣​រសៀល​ហើយ​បាន​ចូលទៅ​ ទិញ​កាំបិត​មួយ​ដើម​នៅក្នុង​ផ្សា​រអា​រូ​ណា​តំលៃ​២$​លុះ​មកដល់​ម៉ោង​៤​រសៀល​ ក៏​ទៅដល់​ផ្ទះ​សង្សា​ហើយ​ដើរទៅ​ក្នុងផ្ទះ​ហើយ​ដក​កាំបិត​ដែល​ខ្លួន​បាន​ទិញ​ មក​នោះ​យក​គំរាម​សង្សា​ថា​ហេតុអ្វី​បាន​ជាមាន​ប្រុស​ថ្មី​ក្បត់ចិត្ត​គេ​ អញ្ចឹង​ទើប​មាន​ការប្រតាយប្រតបគ្នា​ហើយ​ជនបង្ក​បាន​ស្ត្រី​រងគ្រោះ​ចំ​ ពីក្រោយ​មួយ​កាំ​ជាប់​នឹង​ខ្លួន​តែម្ដង​បណ្តាលឱ្យ​ហូរឈាម​ដួច​ទឹក​ហើយ​បាន​ ក្រុមគ្រួសារ​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​កង់​បី​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ព្រះ​កុស​មៈ​។​

​បើតាម​សំដី​របស់​ជនបង្ក​ខាងលើ​បានឱ្យដឹងថា រូបគេ​បាន​ស្រលាញ់គ្នា​ជាមួយ​ស្ត្រី​រងគ្រោះ​អស់​រយៈពេល​ជាច្រើន​មកហើយ ប៉ុន្តែ​មួយរយៈ​ពេល​ក្រោយនេះ​ស្ត្រី​រងគ្រោះ​មាន​អ្នកថ្មី ទើប​អោយ​ខ្លួនគេ​ខឹង​រហូត​ចាក់ឱ្យ​រងរបួស​តែម្ដងទៅ​។​

​ប​ច្នុ​ប្បន្ន​បុរស​ជា​ជនបង្ក​ត្រូវបាន​សម្ថ​ត​កិច្ច​ចាប់ខ្លួន​បញ្ជូន​ ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​ចាត់​តាម​និតិ​វិធី​៕

09_28_2015_08_56_49Untitled-1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *