ប្រជាកសិករ​ត្អូញត្អែ​នៅពេល​ផ្លែ​ល្ពៅ​ទទួលបាន​ផល បែរជា​តម្លៃ​ធ្លាក់​ថោក​

ខេត្តកំពង់ឆ្នាំង​: ប្រជាកសិក​អ្នក​ដាំ​ដំណាំ​ផ្លែ​ល្ពៅ បាន​ត្អូញត្អែ​នៅពេល​ផ្លែ​ល្ពៅ​ទទួលបាន​ផល បែរជា​តម្លៃ​ធ្លាក់​ថោក​បំផុត​នៅលើ​ទីផ្សា ដែល​ធ្វើ​ឲ្យ​ពួកគាត់​ជា​អ្នក​ដាំ​អស់សង្ឃឹម និង​អាច​បោះបង់ចោល​ដីចំការ ហើយ​ផ្លាស់ប្តូរ​រកមុខ​របរ​ផ្សេងៗ​វិញ​។​

​បងប្អូន​ប្រជាពលរដ្ឋ​ប្រកបមុខរបរ​ដាំ​ចំការ​ដំណាំ​ផ្លែ​ល្ពៅ ដែល​បច្ចុប្បន្ន​ផ្លែ​ល្ពៅ​ពួកគាត់​បេះ​យកមក​លក់​នៅ​ទីផ្សា​មាត់កំពង់​ឆ្នុកទ្រូ បាន​ត្អូញត្អែ​មានតម្លៃ​ធ្លាក់​ចុះថោក​ក្នុង​មួយ​គីឡូ លក់​ចេញ​បន្តបាន​តម្លៃ​២០០​រៀល​ទៅ ២៥០​រៀល​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ការចំណាយ​ផ្សេងៗ របស់​ពួកគាត់ ក្នុងពេលដែល​ជំងឺ​កូ​វិដ​១៩ កំពុង​រា​ត​ត្បា​ត់​គ្រប់​ទីកន្លែង​ផង​។​

​ម្ចាស់​ស្តង់​ទទួល​ប្រមូល​ទិញ​ផ្លែ​ល្ពៅ​នៅ​កំពង់​ផ្សារ​ឆ្នុកទ្រូ ឈ្មោះ​ស្រីអូន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៨​មីនា​២០២១​នេះ​ថា ផ្លែ​ល្ពៅ​ដែល​គាត់​ទទួល​ទិញ​ពី​អ្នកចំការ​តាម​ខ្នង​កោះ ដឹក​យកមក​លក់​ក្នុង​១​គីឡូក្រាម​២០០​រៀល​ទៅ​២៥០​រៀល បើ​គិត​ជា​តោន​ដោយ​ក្នុង​១​តោន​២០​ម៉ឺន​រៀល​ទៅ​២៥​ម៉ឺន​រៀល តាម​ផ្លែ​ធំ​តូច​ដែល​តម្លៃ​នេះ​ទៀប​ជាង​ឆ្នាំទៅ​ខ្លាំង​។​

​ស្រីអូន បាន​ឲ្យ​ដឹង​ទៀតថា ផ្លែ​ល្ពៅ​ដែល​គាត់​ប្រមូល​ទិញ​នេះ គាត់​បាន​ដឹកចេញទៅ​បោះ​នៅលើ​ទីផ្សារ​តាម​បណ្តា​ខេត្ត​ផ្សេងៗ ក្នុងប្រទេស និង​យកទៅលក់​ចេញ​បន្ត​វិញ​បាន ៣០០​រៀល ទៅ​៣៥០​រៀល និង​បាន​ដឹក​លក់​បន្តទៅ​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​។​

​ម្ចាស់​ស្ដង់​ដដែល​និយាយទៀតថា នៅពេលណា​ជុ​ញ​ច្រើន​ចេញទៅ​លក់​មិន​មិនទាន់ ដោយសារ​តម្លៃ​ទាប​ពេក​គរ​ទុកចោល​សល់​ក្នុង​ស្តង់ ហើយ​ថ្ងៃ​គាត់​ទើបតែ​រៀបចំ​ដឹង​យកទៅលក់​ឲ្យ​វៀតណាម ដែល​តម្លៃ​ផ្លែ​ល្ពៅ​ឆ្នាំនេះ ខុសពី​ឆ្នាំមុន​ដែល​ពួកគាត់​លក់​ចេញ​មួយ​គីឡូ​ផ្លែ​ល្ពៅ​លេខ​១​បាន​ពី ៨០០ ទៅ ១០០០​រៀល​។​

​ពាក់ព័ន្ធ​នឹង​ការធ្លាក់​ចុះថោក​ខ្លាំង​នូវ​តម្លៃ​ផ្លែ​ល្ពៅ​ឆ្នាំនេះ ពួកគាត់​ទាំងអស់គ្នា សូម​អំពាវនាវ​ដល់​ស្ថាបន​ពាក់ព័ន្ធ សូមជួយ​រក​ទីផ្សារ​ជូន​ដល់​កសិក​ផង បើ​មិន​អ៊ីចឹង​ទេ ពួកគាត់​ប្រហែលជា​បោះបង់​ដីចំការ​ទាំងនោះ​ចោល ហើយរ​ករបរ​អី​ផ្សេង​ពី​ធ្វើ​ចំការ​ហើយ​៕​

Loading...