ប្រជាការពារឈរសម្រួលចរាចរណ៍នៅចំណុចលូប្រាំ វាយគ្នាបែកផ្សែង

ភ្នំពេញ៖ ប្រជាការពារឈរជើងនៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានវាយគ្នាបែកផ្សេង ប៉ុន្តែគេមិនទាន់ដឹងថា ទំនាស់ក្នុងរឿងអ្វីនោះឡើយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់ខ្លួនយកទៅសួរនាំ និងសម្រួលគ្នានៅប៉ុស្តិ៍នគរបាល ។

ហេតុការណ៍នេះ បានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៦ ។ ប្រជាការពារលូប្រាំឈរជើងសម្រួលចរាចរណ៍នៅតាមបណ្តោយផ្លូវវេងស្រេង ចំណុចលូប្រាំនោះ បានឈ្លោះគ្នា និងវាយបែកក្បាលនៅពេលផឹកសុី ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ អុឹល ឈន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះជួល នៅលូប្រាំ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុ រូបគេបានឈ្លោះប្រកែកគ្នាជាមួយឈ្មោះ ប៉ែន សុវណ្ណឌី ដែលជាកម្លាំងប្រជាការពារប្រចាំលូប្រាំ សង្កាត់ស្ទឹងមានជ័យដូចគ្នា ពេលនោះ ស្រាប់តែឈ្មោះប៉ែន សុវណ្ណឌី បានវាយមកលើរូបគេ(អុឹល ឈន)មួយអាយកូប បណ្តាលឲ្យបែកក្បាលហូរឈាមកក្លាក្ស ។

ប្រភពបន្តទៀត ក្រោយមក សមត្ថកិច្ចបានចុះអន្តរាគមន៍ លុះពេល សមត្ថកិច្ចទៅដល់ ជនសង្ស័យ ប៉ែន សុវណ្ណឌី បានគេចខ្លួនបាត់ នៅសល់តែម៉ូតូប៉ុណ្ណោះ ហើយស្របពេលដែលសមត្ថកិច្ចកំពុងតែសួរនាំនោះ ក៏លេចមុខ ឈ្មោះ ផាន់ វ៉ន ហៅពៅ ដែលជាអនុភូមិដំណាក់ធំ៥ ស្ទុះទៅវាយជនរងគ្រោះឈ្មោះ អុឹល ឈន បន្តែមមួយដៃទៀតចំមុខធ្វើឲ្យរងរបួសកាន់តែធ្ងន់ ។

សមត្ថកិច្ចនគបាលប៉ុស្តិ៍បានកោះហៅអនុភូមិដំណាក់ធំ៥ និងជនសង្ស័យមកដោះស្រោយបញ្ចប់រឿង ៕

%e1%9e%a1%e1%9e%bc%e1%9f%a5-%e1%9e%9c%e1%9e%b6%e1%9e%99%e1%9e%82%e1%9f%92%e1%9e%93%e1%9e%b6-1 %e1%9e%a1%e1%9e%bc%e1%9f%a5-%e1%9e%9c%e1%9e%b6%e1%9e%99%e1%9e%82%e1%9f%92%e1%9e%93%e1%9e%b6-2 %e1%9e%a1%e1%9e%bc%e1%9f%a5-%e1%9e%9c%e1%9e%b6%e1%9e%99%e1%9e%82%e1%9f%92%e1%9e%93%e1%9e%b6-4

Loading...