ប្រជាជនកូរ៉េខាងត្បូងដែល តែងតែល្បីថាពូកែដើរចាយលុយ ឥឡូវនេះកម្រឃើញបើកកាបូបណាស់

ទំនុកចិត្តនៃវិស័យលក់រាយនៅក្នុងប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនដែលធ្លាប់មានទេក្នុងរយៈពេល១៤ខែកន្លងមកនេះ ជាសញ្ញាមួយបង្ហាញថាវិធានការជំនួយនានាទំនងជាមិនទាន់គ្រប់គ្រាន់នៅឡើយទេដើម្បីលើកកម្ពស់សេដ្ឋកិច្ចមួយនេះ។

នៅក្នុងប្រទេសកូរ៉េខាងត្បូង គេកម្រឃើញអ្នកដើរផ្សារដកកាបូបចេញពីហោប៉ៃណាស់ ស្របពេលដែលសន្ទស្សន៍ទំនុកចិត្តក្នុងវិស័យលក់រាយ ដែលចេញពីធនាគារជាតិកូរ៉េសម្រាប់ខែវិច្ឆិកា បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនដែលធ្លាប់មានទេ ចាប់តាំងពីខែកញ្ញាឆ្នាំ២០១៣មក។

ខែវិច្ឆិកាគឺជាខែទីពីរហើយ ដែលទំនុកចិត្តក្នុងវិស័យលក់រាយបានធ្លាក់ចុះសម្រាប់សេដ្ឋកិច្ចធំជាងគេទីបួននៅក្នុងតំបន់អាស៊ីមួយនេះ។

នេះជាកម្រិតមួយទាបជាងកាលមានគ្រោះមហន្តរាយលិចនាវាសេវ៉ុលកាលពីខែមេសាទៅទៀត ជាពេលដែលមនុស្សម្នានាំគ្នាកាត់បន្ថយចំណាយនៅចំពេលដែលប្រទេសជាតិកំពុងជួបប្រទះសោកនាកម្ម។

ភាពទន់ខ្សោយនៃប្រាក់យ៉េនរបស់ប្រទេសជប៉ុនក៏បានរួមចំណែកធ្វើឱ្យទំនុកចិត្តក្នុងវិស័យលក់រាយនៃប្រទេសកូរ៉េធ្លាក់ចុះផងដែរ ព្រោះវាបានគម្រាមកំហែងដល់បណ្តាក្រុមហ៊ុននាំចេញដូចជាសាមស៊ុង ហាន់ដាយ និង Kia Motors ជាដើមដែលកំពុង តែប្រកួត ប្រជែងជាមួយនឹង​ក្រុម​ហ៊ុនជប៉ុននៅក្នុងទីផ្សារសកល។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *