ប្រជាពលរដ្ឋក្របខណ្ឌនៅក្នុងខេត្តកំពង់ស្ពឺថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក្រោយទទួលចាក់វ៉ាក់សាំងការពារជំងឺ កូវិដ១៩ ស៊ីណូវ៉ាក់

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋដែលទទួលបានចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩បានថ្លែង អំណរគុណដល់រាជរដ្ឋាភិបាល ខណៈដែលរដ្ឋបាលខេត្តកំពង់ស្ពឺបាន បើកយុទ្ធនាការទ្រង់ទ្រាយធំនៃការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ប្រភេទ (Sinovac) របស់សាធារណរដ្ឋប្រមានិតចិនជូនដល់ប្រជាពលរដ្ឋទូទៅជំហ៊ានទី២ថ្ងៃទី១ ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ២០២១នេះតទៅ ។

លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាលបានផ្តល់វ៉ាក់សាំងប្រភេទSinovacចំនួន៤៥២០០ដូសដើម្បីចាក់ទៅដល់បងប្អូនប្រជាពលរដ្ឋចំនួន២២៦០០នាក់។

លោកវេជ្ជបណ្ឌិតក៏លើកឡើងដែរថាសម្រាប់ការចាក់វ៉ាក់សាំងជំហ៊ានទី២នេះក្នុងក្របខណ្ឌខេត្តគឺបានធ្វើឡើងជាលក្ខណៈយុទ្ធនាទ្រង់ទ្រាយធំ មន្ទីរបានរៀបចំទីតាំងចំនួន៩និងមានក្រុមគ្រូពេទ្យចំនួន១០ក្រុមស្មើនិង៩០នាក់ដើម្បីចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ។

លើកឡើងក្នុងឱកាសចាក់វ៉ាក់សាំងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ជំងឺកូវីដ១៩ ជាជំងឺកាចសាហាវបំផុត មួយដែលមានការឆ្លងនៅលើពិភពលោក ក្នុងនោះប្រទេសកម្ពុជា ក៏បានទទួលរងនូវការឆ្លងក្នុងសហគមន៍ផងដែរ ដែលចំនួននៃអ្នកឆ្លងមានការកើនឡើងជារៀងរាល់ថ្ងៃហើយក្នុងនោះប្រទេសកម្ពុជាក៏មានអ្នកស្លាប់ជាង១០នាក់ផងដែរ។តែទោះជាមានករណីឆ្លងរីករាលដាលដូច្នេះមែន ក្រោមនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាននាំយកវ៉ាក់សាំងមកជូនដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋបានគ្រប់ៗគ្នា៕

Loading...