ប្រជាពលរដ្ឋក្របួច ចោរម្នាក់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៤នាក់ដែលជំនាញខាងលួចដោះគ្រឿងរថយន្តដែលគេចតទុកនៅមុខផ្ទះត្រូវបានម្ចាស់រថយន្តតាមទាន់ ហើយត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធចាប់ស្វាគមន៍ម្នាក់១ដៃម្នាក់១ជើងយ៉ាងទ្រោមខ្លួន ទើបប្រគល់អោយប៉ូលីសខណ្ឌសែនសុខយកទៅសាកសួរនឹងស្រាវជ្រាវតាមចាប់បក្សពួកផ្សេងទៀត មិនដល់១ម៉ោងផងប៉ូលីសខណ្ឌសែនសុខក៏តាមប្រមាញ់បក្សពួក៤នាក់ទៀត ដែលកំពុងអង្គុយផឹកស៊ីយ៉ាងសប្បាយនៅផ្លូវរថភ្លើងរង្វង់មូលទួលគោកកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៩ កញ្ញា ២០១៥ នៅតាមបណ្ដោយផ្លូវលេខ១៩៨៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យមិនទាន់ត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណនៅឡើយទេ នៅព្រឹកថ្ងៃទី៣០កញ្ញានេះ ខណ:សមត្ថកិច្ចសំអាងថា កំពុងបន្តរស្រាវជ្រាវ ៕

30-09-201559211

Loading...

Leave a Reply

Your email address will not be published. Required fields are marked *