ប្រជាពលរដ្ឋឃុំត្រើយស្លាមិនសប្បាយចិត្តចំពោះមន្ទីរសាធាណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរដែលយឺតយ៉ាវសង់ស្ពានព្រែកឃ្លោក

ខេត្តកណ្តាល: ប្រជាពលរដ្ឋក្នុង នៅឃុំត្រើយស្លា និងអ្នកធ្វើដំណើតាមផ្លូវជាតិលេខ១១០ ត្រង់ចំណុចគល់ស្ពានព្រែក ឃ្លោក ស្ថិតក្នុង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មិនសប្បាយចិត្ត ដោយ អន្តរក្រសួង និង មន្ទីរសាធាណការ និងដឹកជញ្ជូនខេត្តកណ្តាល បាននិងកំពុងយឺតយ៉ាវក្នុងការសាងសង់ ។

ប្រជាពលរដ្ឋនៅក្នុងភូមិព្រែកឃ្លោកបានរៀបរាបអោយដឹងថា ផ្លូវជាតិ១១០ ពីច្បារអំពៅ ភ្ជាប់ស្រុកកោះធំ ដែល ស្ថាបនា មានការយឺតយ៉ាវ ធ្វើឲ្យប៉ះពាល់ដល់មុខរបររកសុីអ្នកស្រុក ជាពិសេស ចំណុចគល់ស្ពានព្រែកឃ្លោក ។

លោកថា ជាពិសេសគល់ស្ពាន ព្រែកឃ្លោក កម្មករសាងសង់បានលើកទំ នំទប់មិនអោយទឹកហូរចូលព្រែក ដើម្បីស្រោចស្របដំណាំដាំដុះធ្វើឲ្យ ជីវភាពរបស់ពួកគាត់ មានការធ្លាក់ចុះជាអន្លើៗ និង លំបាករស់នៅទៀតផង។

ប្រជាពលរដ្ឋបានស្នើសុំដល់ជំនាញ ពាក់ពន្ធ័ជួយពន្លឿនស្ថាបនាផ្លូវជាតិ១១០ និងស្ពានប៉េតុង កំពុងស្ថាបនា ខណ:ផ្លូវត្រង់ចំណុចគល់ស្ពានមានការ កកស្ទះជារៀរាល់ថ្ងៃ ជាពិសេស ស្នើដល់លោកអភិបាលស្រុកស្អាងជួយយកម៉ាសុីនមកដាក់បូមទឹកចូលព្រែក ដើម្បីយកទឹកស្រោច ស្រប់ដំណាំផង ។

លោក មុឹង យូឡេង មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាលបានអោយដឹងថា សូមអោយប្រជាពលរដ្ឋមានការអត់ធ្មត់ ក្នុងការធ្វើដំណើរ និងរស់នៅ ខណ:ផ្លូវជាតិនេះកំពុងស្ថាបនាសាងសង់ តែទោះយ៉ាងណា ផ្លូវនេះអន្តរ ក្រសួង និងក្រុមហ៊ុនដែលម៉ៅការ សហការជាមួុយមន្ទីសាធារណការខេត្តកណ្តាល ដើម្បីពិនិត្យ ។

លោកថា ស្ពានព្រែកឃ្លោក នេះក្រុមហ៊ុនបានធ្វើកិច្ចសន្យាស្ថាបនាក្នុងរយ:១ឆ្នាំ តែបច្ចុប្បន្ន កំពុងធ្វើបណ្តើរៗ ហើយ ក្នុងរយ:២ទៅ៣ខែទៀត (ក្នុងឆ្នាំ២០១៧) ស្ពាន់ព្រែកឃ្លោកថ្មីនេះបាន សាងសង់រួចជាស្ថាពរ ។ ចំណែកលោក ញឹម វាន់ឌិន អភិបាលស្រុកស្អាង បានអោយប្រជាពលរដ្ឋដាក់
សំណើទៅលោកមេឃុំក្នុងការដាក់ម៉ាសុីនដើម្បី បូមទឹកចូលក្នុងព្រែក ដើម្បីស្រោចស្របដំណាំពលរដ្ឋ នោះ លោកថា សុំអោយ ពលរដ្ឋតាមរយ:មេឃុំ យកលិខិតស្មើមកដាក់នៅសាលាស្រុក លោកនឹងដោះ ស្រាយផងដែរ៕

Loading...