ប្រជាពលរដ្ឋចាស់ក្មេង ចំនួន៤៩នាក់ សង័្សយកើតនជំងឺគ្រុនឈីក

ខេត្តបន្តាយមានជ័យ៖ ប្រជាពលរដ្ឋចាស់ក្មេង ចំនួន៤៩នាក់ សង័្សយកើតនជំងឺគ្រុនឈីក ក៏ត្រូវបញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកមង្គលបុរី កាលពីល្ងា ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។

ប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកជំងឺចាស់ក្មេងទាំង៤៩នាក់នោះ មានលំនៅក្នុងភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ពួកគាត់ទាំងអស់គ្នា សង័្សយកើតជំងឺគ្រុន។

លោកវេជ្ជបណ្ឌិត ឡេ ចានសង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ បាន ឱ្យដឹងថា បន្ទាប់ពីបញ្ជូនអ្នកជំងឺមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់របស់ RRT បានសហការជាមួយស្រុកប្រតិបត្តិមង្គលបុរី បានចុះពិនិត្យ និងជួយអន្តរាគមន៍បន្ទាន់។ បើតាមព័ត៌មានបឋម សង័្សយកើតជំងឺគ្រុនឈីក។

លោកវេជ្ជបណ្ឌិត ឡេ ចានសង្វាត បានបញ្ជាក់ថា រោគសញ្ញាសំខាន់ៗ រកឃើញមានគ្រុនក្តៅ ដោយមានកម្ដៅ ចន្លោះពី៣៩-៤០អង្សាសេ។ រីឯអ្នកជំងឺមានអាការឈឺសន្លាក់ដៃជើង ឈឺសាច់ដុំ ចេញកន្ទួលក្រហមលើស្បែក វិលមុខ ក្អួតចង្អោរ ជាដើម សរុបចំនួនអ្នកសង័្សយកើតជំងឺគ្រុនឈីកនេះ មានចំនួន៤៩នាក់ ក្នុងនោះស្រី២៧នាក់ និងកុមារ៣៥នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមង្គលបុរី ចំនួន២៣នាក់ ក្នុងស្រី ១៣នាក់ កុមារា៨នាក់ និងកុមារី៧នាក់។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា បន្ទាប់មក ក្រុមគ្រូពេទ្យបានបូមឈាមពីអ្នកជំងឺចំនួន ២៣នាក់ កុមារ១៥នាក់ ដើម្បីបញ្ជូនទៅធ្វើតេស្ត ស្រាវជ្រាវរកមើលមេរោគគ្រុនឈីក នេះ នៅវិទ្យាស្ថានប៉ាស្ទ័រ ឯរាជធានីភ្នំពេញ។ ដោយឡែកអ្នកផ្សេងទៀត មានសភាព ធូរស្រាល ហើយគ្រូពេទ្យកំពុងតាមដានអាការជំងឺនេះបន្ដទៀត។

ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យ ក៏បានអប់រំដល់ប្រជាពលរដ្ឋឲ្យឈ្វេងយល់អំពីជំងឺគ្រុនឈីក ការបង្ការ និងការលុបបំបាត់ភ្នាក់ងារចម្លង បាញ់ថ្នាំមូស និងដាក់អាបែត។ ក្រៅពីនេះ ក្រុមគ្រូពេទ្យ បន្តតាមដានករណីបន្ថែម និងតាមដានសុខភាពអ្នកសម្រាកពេទ្យ បើមានជំងឺគ្រុនឈីកនេះ ត្រូវរាយការណ៍ជាបន្ទាប់ អំពីការវិវឌ្ឍថ្មីៗជូនថ្នាក់ដឹកនាំបន្ត៕

Loading...