ប្រជាពលរដ្ឋចំនួន៧នាក់ ហូបត្រីខកំប៉ុងនាំចូលពីប្រទេសវៀតណាម ស្រាប់តែពុលបណ្តាលឱ្យក្អួតចង្អោរទន់ដៃទន់ជើងគ្រប់គ្នា នៅរតនគិរី

ខេត្តរតនគិរី៖ នៅ ល្ងាចថ្ងៃទី០១ ខែមេសា ឆ្នំា២០២១ នៅក្នុងភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ។
ជនរងគ្រោះទាំង៧នាក់នោះមានទី១.ឈ្មោះ សល់ សី ភេទប្រុសអាយុ១៦ឆ្នាំ ទី២.ឈ្មោះសល់ ឡេស ភេទប្រុសអាយុ១៥ឆ្នាំ ទី៣.ឈ្មោះសេវ លីន ភេទស្រី អាយុ១៤ឆ្នាំ ទី៤.ឈ្មោះសល់ ញូន ភេទប្រុស អាយុ១៣ឆ្នាំ ទី៥.ឈ្មោះសល់ ដានី ភេទស្រី អាយុ១១ឆ្នាំ ទី៦.ឈ្មោះសល់ សេ ភេទប្រុស អាយុ១៣ឆ្នាំ និងទី៧.ឈ្មោះសល់ ព្រំ ភេទប្រុសអាយុ ១២ឆ្នាំ។
អ្នករងគ្រោះទាំងអស់គ្នារស់នៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។
ក្រោយពីលោកបានទទួលដំណឹងពីលោកមេភូមិភិថាមានករណីអ្នកហូបត្រីខកំប៉ុងពុលមានអាការ

វិលមុខ ក្អួតចង្អោរ ទន់ដៃទន់ជើង លោកក៏ដឹកនាំកម្លាំងចុះទៅជួយធ្វើអន្ដរាគមន៍ភ្លាមៗដែរ។ ពេលទៅដល់ឃើញជនរងគ្រោះអ្នកភូមិបាននាំមកដល់ចំណុចកំពង់ចម្លងភូមិភិ រួចលោកក៏ឱ្យដឹកយកទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវដើម្បីសង្គ្រោះបន្ទាន់។

នៅថ្ងៃទី០២ខែមេសាឆ្នំា២០២១នេះ លោកបានចាត់ឱ្យមន្ត្រីរបស់លោកទៅធ្វើកំណត់ហេតុ នឹងនាំយកសំបកកំប៉ុងត្រីខម៉ាក គឺហ្វខេនមកកាន់អធិការដ្ឋានដើម្បីឱ្យមន្ត្រីជំនាញធ្វើការពិនិត្យ។
មកដល់នៅព្រឹកនេះពួកគាត់ជាជនរងគ្រោះទាំង៧នាក់បានធូរស្រាលខ្លះហើយ ប៉ុន្ដែគ្រូ ពេទ្យមិនទាន់អនុញ្ញាតឱ្យវិលត្រលប់ទៅផ្ទះវិញនៅឡើយទេ ​រង់ចាំ​តាមដានអាការបន្តទៀត ៕

Loading...