ប្រជាពលរដ្ឋជាង១០០គ្រួសារ លើកគ្នាតវ៉ាចោទឈ្មោះ សំ  សាវឿន  ចាក់ដីលប់អូរនិងចំណីព្រែកទន្លេវ៉ៃគោ  បិទផ្លូវទឹកនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖  នៅព្រឹកថ្ងៃ ទី៧ខែឧសភាឆ្នាំ ២០២០ លោកណុបចំរើនអភិបាលក្រុងនិងលោកអភិបាលរងក្រុងនិងមន្ត្រីដែលពាក់ពន្ធ័បានចុះមកពិនិត្យកន្លែងដែលប្រជាពលរដ្ឋជាង១០០គ្រួសារចោទប្រកាន់លើបុគ្គលម្នាក់ដែលបានចាក់ដីលប់អូរសាធារណៈបិទផ្លូវទឹកព្រែកទន្លេវ៉ៃគោ  ធ្វើជាកម្មសិទ្ធិនិងសង់ផ្ទះលើចំណីព្រែកនិងជីកស្រះធ្វើកញ្ចុះ  ។

ទាក់ទិនករណីនេះដែរចុងបណ្តឹងឈ្មោះសំ  សាវឿន  ហៅអ៊ុកណន ភេទប្រុស  អាយុ៥១ឆ្នាំ  បានឲ្យដឹងថា : គាត់បានទិញដីមួយចំនួននៅចំណុចកើតហេតុ ហើយបានសុំច្បាប់អនុញ្ញាតិពីអាជ្ញាធរសង្កាត់ដើម្បីធ្វើអភិវឌ្ឍន៍និងសង់លំនៅឋានតាំងពីឆ្នាំ២០១៥ក៏ប៉ុន្តែចៅសង្កាត់មិនទទួលពាក្យសុំរបស់គាត់(សំសាវឿន)រូបគាត់ក៏បានធ្វើសំណើរសុំទៅសាលាក្រុងស្វាយរៀងទៀតក៏ប៉ុន្តែពុំមានការឆ្លើយតបពីសាលាក្រុងទើបរូបគាត់សម្រេចចិត្តចាក់ដីលប់អូរសាធារណៈដោយគ្រោងដាក់លូទឹកជំនួស ចំណែកដីចំណីព្រែកទន្លេវ៉ៃគោ គាត់ចាក់ធ្វើផ្លូវ ទុកជាផ្លូវសាធារណៈមិនយកធ្វើជាកម្មសិទ្ធិទេ។  ហើយចំពោះចំណុចដែលសង់ផ្ទះគឺទិញពីម្ចាស់ដើមគេធ្លាប់ធ្វើស្រែប្រាំង ទើបគាត់ចាក់ដីសង់ផ្ទះនិងធ្វើទំនប់ជីកស្រះធ្វើជាខ្យុះដើម្បីចិញ្ចឹមទានិងត្រី។

ចំណែកប្រជាពលរដ្ឋម្នាក់ឈ្មោះហេងចាន់  ភេទស្រីអាយ៤៥ឆ្នាំ  នៅភូមិកើតហេតុខាងលើបានឲ្យដឹងថា: អូរបុរាណនេះមានទំហំទទឹខាងមុខជាប់ថ្នល់ជាតិលេខ១៣  មានទំហំ១២ម៉ែត្រ  បណ្តោយ១៥០ម៉ែត្រដល់ព្រែកទន្លេវ៉ៃគោ ហើយ៧ទៅ៨ឆ្នាំមកនេះព្រែកទន្លេវ៉ៃគោរាក់  ក៏មានប្រជាពលរដ្ឋនាំគ្នាមកចាប់ដីបោះបង្គោលហុមយកក៏ប៉ុន្តែអាជ្ញាធរបានទុកជាចំណីព្រែកមិនចេញបណ្ណ័ឲ្យធ្វើជាកម្មសិទ្ធិទេ។  ប្រភពបន្តទៀតថាឈ្មោះសំសាវឿនបានយកគ្រឿងចក្រមកជីកកាយដីរបស់គាត់(ហេងចាន់និងហេង សុភគ្រ័)យកអាចម៍ដីទៅលប់អូរសាធារណៈធ្វើជាថ្នល់ដោយជីកដីស្រែជាកម្មសិទ្ធិរបស់ឈ្មោះហេងចាន់និងហេងសុភគ្រ័ អស់ទទឹង២ម៉ែត្របណ្តោយ១៣០ម៉ែត្រជម្រៅ២ម៉ែត្រ។

ក្រោយពីលោកអភិបាលក្រុងស្វាយរៀងចុះទៅវាស់វែងនិងចុចជីភីអេសរកឃើញថា  ពិតជាដីកម្មសិទ្ធិរបស់ឈ្មោះហេងចាន់និងហេងសុភគ្រ័ មានវិញ្ញាបនបត្រកម្មសិទ្ធិដែលបានចុះបញ្ជីជាកល្ខណៈប្រពន្ធ័ឈ្មោះសំសាវឿន យល់ព្រមកាយលប់ឲ្យស្មើជូនជនរងគ្រោះវិញ។

ករណីនេះដែរលោកស្រីសុខណន  ចៅសង្កាត់សង្ឃ័របានប្រាប់ឲ្យដឹងថា:  ឈ្មោះសំសាវឿនហៅអ៊ុកណន នេះបានផ្គើនជាមួយអាជ្ញាធរ ធ្វើលិខិតសុំ លប់អូរសាធារណៈធ្វើថ្នល់និងចាក់ដីលប់ដៃព្រែកធ្វើជាកម្មសិទ្ធិ ចៅសង្កាត់ឯណាហ៊ានទទួលឬចុះហត្ថលេខា ទើបលោកស្រីឲ្យសុំទៅលោកអភិបាលក្រុងស្វាយរៀង  ក៏ប៉ុន្តែឈ្មោះនេះបែជាផ្គើនយកគ្រឿងចក្រជីកកកាយដីឯកជនរបស់ប្រជាពលរដ្ឋនៅក្បែអូរយកអាចមន៍ដីលុបអូរធ្វើផ្លូវចូលផ្ទះខ្លួនបិទផ្លូវទឹកប្រជាពលរដ្ឋមួយភូមិជាង១០០គ្រួសារ  ពេលសមត្ថកិច្ចមកឃាត់ពេលថ្ងៃគឺលួចចាក់ដីពេលយប់ ផងដែរ៕

 

 

Loading...