ប្រជាពលរដ្ឋជាង១០០គ្រួសារទទួលបានអណ្តូងទឹកស្អាត ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

ខេត្ត​តាកែវ​៖ ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ទទួលបានអណ្តូងទឹកស្អាតចំនួន១០ ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បុត្រប្រសារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ឋិបណ្ឌិត ពិធីប្រគល់និងទទួលអណ្តូងទឹកស្អាត់នេះ ធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី១ ខែមេសា ឆ្នាំ២០១៨។

លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានពាំនាំ ប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមទាំងអស់ ថែទាំសុខភាពអោយល្អ ពិសារទឹកដាំឆ្អឹន ជៀសរាវជំងឺរាគរួស ដោយលោកជំទាវបញ្ជាក់ថា ជានិច្ចកាលសម្តេចទាំងទ្វេ តែងគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ហើយក្នុងពេលខាងមុខសូមអញ្ជើញបងប្អូនទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា។

លោកជំទាវបានអោយដឹងថា អំណោយអណ្តូងទឹកទាំងនេះ គឺជាអំណោយកេរ្តី៍មរតក របស់អ្នកឧញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន តែលោកបានទាំងពីរបានទទួលអនិច្ចកម្មទៅហើយ។ តែកាលដែលលោកនៅមានជីវិត លោកទាំងពីរគឺជាមនុស្សដែលចូលចិត្តធ្វើបុណ្យដាក់ទាន ។ ហេតុដូច្នេះហើយនៅពេលដែលលោកលាចាកលោកទៅ ទើបកូនចៅសំរេចយកថវិកាដែលនៅសេសសល់ទាំងប៉ុន្មាន និងបច្ច័យនៃបុណ្យសពលោក យកមកធ្វើជាមូលនីធិអណ្តូងទឹកស្អាត ដាក់ជួនប្រជាពលរដ្ឋប្រើប្រាស់ នៅគ្រប់ខេត្តក្រុងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជារហូតមកដល់ពេលនេះមូលនីធិអណ្តូងទឹកស្អាត ធ្វើជួនប្រជាពលរដ្ឋបានជាង៥០០អណ្តូងហើយ រួមទាំងអណ្តូង ក្នុងនោះបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ជាង២០០អណ្តូងរួចហើយ ។

សូមជម្រាបថា បន្ទាប់ពីប្រគល់អណ្តូងទឹកស្អាតជូនដល់ប្រជាពលរដ្ឋរួច លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានដឹកនាំ សមាគន៍គ្រូទេព្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ចុះមកជួយពិនិត្យនិងព្យាបាលជំងឺជួនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនថ្នាំសង្កូវផងដែរ ។ លើសពីនេះបើមានបងប្អូន ប្រជាពលរដ្ឋណាមានជំងឺធ្ងន់ធ្ងរ គ្មានលទ្ឋភាពព្យាបាល លោកជំទាវនិងក្រុមគ្រូពេទ្យ បានសម្រេចយកមកព្យាបាលបន្តនៅរាជធានីភ្នំពេញ រីឯការចំណាយព្យាបាលទាំងអស់ ជាបន្ទុករបស់លោកជំទាវបណ្ឌិតផ្ទាល់ ដោយមិនគិតពីពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។ កម្មវិធីប្រគល់អណ្តូងទឹកក៏បាននាំយកអំណោយបន្តិចបន្តួច ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន សារ៉ុង ក្រណាត់ស ថវិកា និងសៀវភៅ ប៊ិច សំរាប់ចែកជួនតាជី យាយជី និងសិស្សានុសិស្សផងដែរ ៕

 

 

Loading...