ប្រជាពលរដ្ឋជាង៣០០គ្រួសារប្តូទំលាប់ពីការប្រើប្រាស់ ទឹកត្រពាំង បឹងងាកមកប្រើប្រាស់ ទឹកអណ្តូង ស្នប់វិញ

ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋប្រមាណជាង៣០០គ្រូសារ ស្ថិតនៅក្នុង ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានផ្លាស់ប្តូរពីការប្រើប្រាស់ ទឹកតាមត្រពាំង បឹង ប្រឡាយតៗគ្នាអស់រយៈពេលជាយូឆ្នាំមកហើយនោះ ឥឡូវពួកគាត់ទាំងអស់គ្នាបានប្តូរទំលាបទាំងនេះងាកមក ប្រើប្រាស់ទឹកអណ្តូងស្នបជំនួយវិញ ដែលជាអំណោយរបស់ លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក ឪពុកម្តាយសម្តេចតេជោ ហ៊ុន សែន ចំនួន១០អណ្តូង កាលពីថ្ងៃទី ៦ ខែកក្តដា ២០១៨ បានប្រគល់ជូន តាមរយៈលោកជំទាវ ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ប្រធានមូលនីធិអណ្តូងទឹកស្អាតលោកតា ហ៊ុន នាង និងលោកយាយ ឌឺ ប៉ុក ។

លោកស្រី ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់ថា សម្ដេចទាំងពីរ លោកតែងតែគិត ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ។ ជាក់ស្តែងក្នុងឱកាសនេះ ទោះបីជាលោកមិនបានមកជួបផ្ទាល់ក៏ដោយ ក៏លោកបានផ្តាំផ្ញើ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋពីចំងាយ តាមរយៈលោកជំទាវដែលជាបុត្រប្រសារផងដែរ ។

លោកស្រីប្រធានមូលនិធិ បានបន្តថា អណ្តូងទឹកស្អាតទាំងអស់ គឺជាអំណោយអណ្តូងទឹករបស់ឪពុកម្តាយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត ដើម្បីធ្វើជូនប្រជាពលរដ្ឋគ្រប់២៥រាជធានី-ខេត្ត ដែលរស់នៅឆ្ងាយពីប្រភពទឹកស្អាត តំបន់ដាច់ស្រយាល ពិសេសនៅរដូវប្រាំងកន្លងទៅ មូលនិធិអណ្តូងទឹកស្អាតនេះបានប្រគល់ជូនប្រជាពលរដ្ឋអាស្រ័យផលចំនួន១ពាន់អណ្តូងរួចហើយដែរ ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីក៏បានដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ជួយពិនិត្យសុខភាពបងប្អូនប្រជាពលរដ្ឋ បានមួយចំនួន សំរាប់ពលរដ្ឋដែលមានបញ្ហាសុខភាព និងទទួលបានការពិគ្រោះជំងឺ ជាមួយគ្រូពេទ្យជំនាញ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗដោយមិនគិតថ្លៃ ។ លើសពីនោះ ប្រជាពលរដ្ឋដែលមានសភាពជំងឺធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ ក្រោមការឧបត្ថម្ភទាំងស្រុងពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

ប្រជាពលរដ្ឋដែលបានទទួលអាស្រ័យផលនៃអណ្តូងទឹកម្នាក់ៗបានសម្តែងនូវការដឹងគុណយ៉ាងជ្រាវជ្រៅ ចំពោះម្ចាស់អណ្តូងទឹក ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត ដែលតែងតែគិតគូរដល់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក ដោយមិនគិតពីនិនាការនយោបាយអ្វីឡើយ ៕

Loading...