ប្រជាពលរដ្ឋជាច្រើននាក់ គ្រោងប្រមូលផ្តុំនៅកន្លែងប៉ូលីសខណ្ឌសែនសុខ ថ្ងៃច័ន្ទ ក្រោយមេតុងទីនបោកលុយជាង២លានដុល្លារ

ភ្នំពេញ៖ ប្រជាពលរដ្ឋបានរាយការណ៍មកថា នៅថ្ងៃច័ន្ទ ទី១៤ធ្នូ ស្អែកនេះ ពលរដ្ឋរាប់រយនាក់ដែលជាជនរងគ្រោះក្នុងការចាញ់បោកលុយលេងតុងទីន និងធ្វើការជួបជុំគ្នា នៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីដាក់ពាក្យបណ្តឹងឱ្យតាមចាប់ខ្លួនមេតុងទីន បន្ទាប់ពីឆបោកលុយអស់ជាង២លានដុល្លារ។
ទឹកប្រាក់ប្រមាណជាង២លានដុល្លាត្រូវបានមេតុងទីនប្រមូលពីកូនៗ ដែលបានលេងជាមួយគ្នាជាង២០០នាក់នោះ ត្រូវមេតុងទីនប្រមូលបានហើយរត់គេចខ្លួនបាត់ បន្ទាប់មកក៍មានការភ្ញាក់ផ្អើលដល់កូនៗរហូតមកចោមរោមនៅមុខផ្ទះ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងក្រុម៧ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មេតុងទីនដែលរត់បាត់នោះត្រូវបានគេស្គាល់ឈ្មោះ ហ៊ុយ ហួច (ហៅម៉ែអចិន) ភេទស្រី អាយុ៥៧ឆ្នាំប្រកបមុខរបរធ្វើជាមេតុងទីននិងដើចងការប្រាក់ ដែលមានប្តីឈ្មោះ លឹម សុីណាត (ហៅជាង) ជាប្រធានក្រុមទៀតផងហើយមានកូនក្នុងបន្ទុក៥នាក់ស្រី៣នាក់។
ប្រភពពីកូនតុងទីនម្នាក់បានអោយដឹងថាការដែលពួកគាត់មកប្រមូលផ្តុំនៅមុខផ្ទះមេតុងទីនជាច្រើនបែបនេះក៍ព្រោះតែមេតុងទីនបានប្រមូលលុយពីពួកគាត់បើសរុបទៅជាង២លានដុល្លាហើយរត់ទៅបាត់។
ប្រភពដដែលបានអោយដឹងទៀតថាតុងទីនដែលពួកគាត់លេងនោះមានច្រើននាក់និងច្រើនក្បាលហើយក្នុង១ក្បាល១០០ដុល្លា ៦០ដុល្លា ៥០ដុល្លា ៣០ដុល្លា ក្នុង១ខែ។ ដោយគ្រាន់តែលុយអ្នកលេងតុងទីនដែលមេប្រមូលបាននោះក្នុងម្នាក់ៗអស់រាប់ពាន់រាប់មុឺនដុល្លា។ ក្នុងនោះក៍មានអ្នកខ្លះបានចាញ់បោកដោយសារតែប្រាក់ចងការដោយអោយប្លង់ដីទៅមេតុងទីននោះដាក់ដើម្បីបានការប្រាក់និងអ្នកខ្លះទៀតបានអោយលុយទៅមេតុងទីននោះយកប្រាក់ទៅដាក់ចងការអោយគេព្រោះចង់បានការប្រាក់សុីនោះក៍អស់រាប់ពាន់ រាប់មុឺនដុល្លាដែរ។
ប្រភពពីកូនតុងទីនខ្លះបាននិយាយថាមូលហេតុដែលពួកគាត់ជឿទុកចិត្តហើយបានលេងតុងទីនជាមួយនោះព្រោះគាត់ជាមនុស្សរស់នៅក្នុងភូមិ ហើយប្តីរបស់មេតុងទីនជាប្រធានក្រុមទៀត។
ពួកគាត់ប្រាប់ថាកន្លងមកការលេងតុងទីននិងដាក់ប្រាក់ចងការជាមួយគាត់ជាង១០ឆ្នាំមកហើយពុំដែលមានបញ្ហាអីកើតឡើងទេ។
ពួកគាត់បានបន្តថាមុនថ្ងៃដែលមេតុងទីនរត់នោះគឺថ្ងៃទី១១ ធ្នួ ២០១៥មេតុងទីននោះបានដើរប្រមូលលុយពីកូនៗបានប្រមាណជាជាង១មុឺនបន្ថែមទៀតទើបរត់គេចខ្លួនបាត់។ ហើយពួកគាត់ក៍ត្រៀមប្តឹងទៅតុលាការផងដែរ ៕

13-12-2015d65031

Loading...

Leave a Reply

Your email address will not be published. Required fields are marked *