ប្រជាពលរដ្ឋជិត៣០០គ្រូសារ សម្តែងការត្រកអរយ៉ាងខ្លាំង ដែលទទួលបានគ្មរោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុង សហគមន៍របស់ពួកគាត់ និងសន្យាទៅបោះឆ្នោតទាំងអស់គ្នាថ្ងៃទី២៩កក្កដានេះ

ប្រជាពលរដ្ឋភូមិអន្លង់គងថ្មីជិត៣០០គ្រូសារ ត្រកអរយ៉ាងខ្លាំង ព្រោះបានទទួលគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុង សហគមន៍របស់ពួកគាត់ និងសន្យាទៅបោះឆ្នោតទាំងអស់គ្នាថ្ងៃទី២៩កក្កដានេះខណៈដែលអភិបាលរាជធានីភ្នំពេញ បានសន្យាធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងសហគមន៍អន្លង់គង ស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសន្យាបែបនេះ ខណៈដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមន៍ កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដានេះ ។

ការចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងភូមិអន្លង់គងថ្មីសង្កាត់ព្រៃស និងត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវ និងលូនេះដែរ លោកឃួង ស្រេង បានសន្យាថា នឹងស្ថាបនាផ្លូវបេតុងចំនួន៣ខ្សែរួមនិងការដាក់លូជូនប្រជាពលរដ្ឋក្នុងភូមិអន្លង់គងថ្មី ដើម្បីជួយសម្រួលដល់ការ រស់នៅ និងប្រកដអាជីកម្មចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងសហគមន៍នេះ ។

អភិបាលរាជធានីបានគូសបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរដែនដី មានភារកិច្ចមួយទៀត គឺចលនាប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតនៅថ្ងៃទៅ២៩ ខែកក្កដា ខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងសហគមន៍អន្លង់គង ទៅបោះឆ្នោតទាំងអស់គ្នាសូមកុះជឿគេថា ការបោះឆ្នោតមានរយៈពេល៣គឺមានតែ១ថ្ងៃគត ។ ប្រសិនបើក្រោយថ្ងៃបោះឆ្នោត ប្រជាពលរដ្ឋនៅភូមិអន្លង់គង់ថ្មី មានស្មាមប្រឡាកទឹកម្រាមដៃបានគ្រប់ៗគ្នា ដែលបញ្ជាកពីការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាផ្លូវ៣ខ្សែនេះជាផ្លូវបេតុងជូនភ្លាម រួមនិងការដាក់លូទំហំ៨តឹកឲ្យបន្ថែមទៀត ។ក្នុងឱកាសនោះ លោកអភិបាល បានណែនាំ ដល់ប្រធានមន្ទីរ សុខាភិបាលរាជធានីំពេញ បញ្ជូនមន្ត្រីជំនាញ ចុះបាញ់ថ្នាំមូសខណៈដែលផ្ទះប្រជាពលរដ្ឋមួយចំនួន ហំព័ន្ធដោយ ព្រៃនិង ទឹកដកដែលជាជំរកសត្វមូសខ្លារស់នៅ ។

ជាមួយនិងការសន្យា របស់ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញខាលើនេះជាមួយប្រជាពលរដ្ឋរស់នៅសហគមនអន្លង់គង ក្នុងភូមិអន្លង់គងថ្មីសង្កាត់ព្រៃស តំណាងប្រជាពលរដ្ឋក្នុងសហគមន៍ បានសម្តែងនូវការត្រកអរយ៉ាងខ្លាំង ចំពោះថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ បានផ្តល់នូវអី្វ ដែលជាតម្រូវការចាំបាប របស់ពលរដ្ឋ ក្នុងសហគមន៍នេះ ។ ពួកគាត់បានលើកឡើងស្រដៀងគ្នាថា “យើងខ្ញុំទាំងអស់គ្នាពិតជារីករាយណាស់ ដែលបានលោក អភិបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ចុះមកសួរសុខទុក្ខនិងអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធក្នុងភូមិអន្លង់គងថ្មី ដូចជា ផ្លូវ លូ ទឹក ភ្លើងអគ្គិសនីយ ជូនពួកគាត់ ដើម្បីកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋក្នុងភូមិដ៏តូចមួយនេះ ។ ពីថ្ងៃនេះទៅ សហគមន៍របស់ពួកខ្ញុំលែង ទទួលរងការលិចលង់ ដោយជំនន់ទឹកភ្លៀងទៀតហើយ សូមអរគុណ លោកអភិបាលរាជធានី បានចុះគិតគូរពីសុខទុក្ខប្រជាពលរដ្ឋយើងខ្ញុំទាំងអស់គ្នា” ។

ប្រជាពលរដ្ឋក៏បានសន្យាថា ទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្លដា ឆ្នាំ២០១៨ទាំងអស់គ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ និង បោះឆ្នោតជូណគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីគាំទ្រម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តការអភិវឌ្ឍប្រទេសជាតិឲ្យរីកចំរើនតទៅមុខទៀត ។ សូមជម្រាប់ថា តាមរបាយការណ៍ របស់មន្ត្រីរដ្ឋបាលខណ្ឌដង្កោបានឲ្យដឹងថា សហគមនអន្លង់គង មានផ្ទៃដីជិត១០ហិកតា និងមានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃជិត៣០០គ្រួសារ និងអ្នកមានឈ្មោះទៅបោះឆ្នោតប្រមាណ៧០០នាក់ផងដែរ ៕

Loading...