ប្រជាពលរដ្ឋជិត ២ពាន់គ្រួសារ និងផលដំណាំជាង ៣ពាន់ហិកតា រងគ្រោះដោយជំនន់ទឹកភ្លៀង

(បាត់ដំបង)៖ អភិបាលស្រុករុក្ខគីរី លោក ជា សម្បត្តិ បានបង្ហាញនូវរបាយការណ៍បឋម ស្តីពីស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្រុករុក្ខគិរី កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ផលប៉ះពាល់ក្នុងហេតុការណ៍គ្រោះទឹកជំនន់មានឃុំព្រែកជីក និងឃុំបាសាក់។

របាយការណ៍បានឲ្យដឹងថា ក្នុងចំណោមឃុំទាំងពីរក្នុងឃុំព្រែកជីក មានប្រជាពលរដ្ឋរងគ្រោះចំនួន ១៥៤៦គ្រូសារ ប៉ះពាល់ដំណាំស្រូវចំនួន ២៨០៩ហិកតា ,ម្នាស់ចំនួន ១៤៨ហិកតា , ដំឡូងចំនួន ៦៧ហិកតា , ពោតចំនួន ២៥ហិកតា និងដំណាំរួម ផ្សំចំនួន ៥៧ហិកតា ។

ដោយឡែក នៅឃុំបាសាក់វិញ មានប្រជាពលរដ្ឋរងគ្រោះចំនួន ៣៦៩គ្រួសារ ,ដំណាំរួមផ្សំចំនួន ២១៦ហិកតា គោយន្តកន្ត្រៃចំនួន ០២គ្រឿង ,ម៉ូតូចំនួន ១៥គ្រឿង , ម៉ាស៊ីនចំនួន០៣គ្រឿង ,ដាច់ទំនប់អាងបាសាក់ប្រហែល ៤០ម៉ែត្រ, និងងាប់សត្វគោចំនួន ០៣ក្បាល តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ ៕

 

Loading...