ប្រជាពលរដ្ឋជិត ២០០គ្រួសារ បន្តទៀតហើយ ទទួលបានអណ្តូងស្អាតទឹកពីលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

មូលនិធីអណ្តូងទឹកស្អាត របស់លោកតា ហ៊ុន នាងនិង លោកយាយ ឌី បុក ឪពុកម្តាយបង្កើត សម្តេចតេជោ ហ៊ុន សែន បន្តប្រគល់ជួនប្រជាពលរដ្ឋ អាស្រ័យផលបន្តទៀតហើយ ស្ថិតក្នុងឃុំស្នាយអញ្ចិតស្រុកជុំគីរី ខេត្តកំពត ចំនួន១០អណ្តូង តាមរយៈលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារសប្បុរសធម៌ បានប្រគល់ ប្រជាពលរដ្ឋប្រើ ប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បុត្រប្រសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ឋិបណ្ឌិត បានអោយដឹងថា អណ្តូងទឹកស្អាតទាំងនេះ គឺជាអំណោយមូលនីធិរបស់អ្នកឧញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ត្រូវជាឪពុកម្តាយបង្កើត សម្តេចតេជោ ហ៊ុន សែន តែលោកទាំងពីរបានទទួលអនិច្ចកម្មទៅហើយ តែកាលដែលលោកទំាងពីរនៅមានជីវិត លោកចូលចិត្តធ្វើបុណ្យដាក់ទាន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទដាច់ស្រយាល ដែលខ្វះខាតប្រពភទឹកស្អាតប្រើប្រាស់នៅរដូវប្រាំ។

ហេតុដូច្នេះហើយនៅពេលដែលលោកទទួលអនិច្ចកម្មទៅ ទើបកូនចៅសំរេចយកថវិកាដែលនៅសេសសល់ទាំងប៉ុន្មាន និងបច្ច័យនៃបុណ្យសពលោក យកមកធ្វើជាមូលនីធិអណ្តូងទឹកស្អាត ដាក់ជួនប្រជាពលរដ្ឋប្រើប្រាស់ នៅគ្រប់ខេត្តក្រុងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែររហូតមកដល់ពេលនេះ ធ្វើជួនប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតប្រើប្រាស់នៅរដូវប្រាំងបានជាង៥០០អណ្តូងហើយ។

ក្នុងឱកាសនោះដែរ លោកស្រី ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមទាំងអស់ អោយថែទាំសុខភាពអោយបានល្អ ពិសារទឹកដាំឆ្អឹន ជៀសរាវជំងឺរាគរួសផ្សេងៗ។ លោកស្រី បានគូសបញ្ជាក់ថា ជានិច្ចកាលសម្តេចទាំងទ្វេរ លោកតែងគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ហើយនៅថ្ងៃទី២៩ខែកក្តដាខាងមុខនេះ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា។

ក្រៅពីប្រគល់អណ្តូងទឹកស្អាត លោកស្រី ក៏បានដឹកនាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ចុះមកពិនិត្យនិងព្យាបាលសុខភាពជួនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃផងដែរ រួមទាំងមានថ្នាំសង្កូវចែកជួនសំរាប់ព្យាបាលជំងឺស្រាលៗមួយចំនួនទៀត។

ក្នុងឱកាសនោះដែរក៏មានពលរដ្ឋនៅក្នុងឃុំខាងលើ ចំនួន៤នាក់មានជំងឺធ្ងន់ធ្ងរដូចជា ជំងឺក្លន ជំងឺពក ជងឺដុំគីស និងភ្នែករាំរ៉ៃ គ្មានលទ្ឋភាពព្យាបាលលោកជំទាវ និងក្រុមគ្រូពេទ្យ ក៏បានសំរេចយកមកព្យាបាលជួននៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុចនេះ។ រាល់ការចំណាយផ្សេងៗនិងការព្យាបាលទាំងអស់ គឺជាបន្ទុករបស់សម្តេចតេជោ ហ៊ុន សែន និងសម្រចកិត្តិព្រឹទ្ឋិបណ្ឌិត ដោយមិនគិតពីពូជសាសន៍ រឺនិន្នាការនយោបាយអ្វីនោះទេ។ ហើយនៅចុងបញ្ចប់នៃការប្រគល់អណ្តូងទឹកនិមួយៗ លោកជំទាវក៏ជាមានជាអំណោយ និងថវិកាបន្តិចបន្តួច ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជួនអ្នកដែលបានចូលរួម និងកុមារាកុមារីតូចៗផងដែរ៕

Loading...