ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន​១៧១៥ គ្រួសារ ទទួលអំណោយពីលោក ហ៊ុន​ ម៉ាណែត

 

(ខេត្តពោធិ៍សាត់)៖ គណ:ប្រតិភូ​ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប​ តំណាងដ៏ខ្ពង់ខ្ពស់​ លោក​ ហ៊ុន​ ម៉ាណែត បានចុះប្រគល់អំណោយជាសម្ភារ:​ និងថវិកាដែលជាទឹកចិត្តសប្បុរសធម៌របស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅតាមបណ្ណ្ដាប្រទេស​ និង​តំបន់នៅអឺរ៉ុប និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប​តាមរយៈលោក ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន​១៧១៥ គ្រួសារ។

សកម្មភាពមនុស្សធម៌នេះ ដឹកនាំដោយ លោក ហួត​ ហាក់​ រដ្ឋលខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប​ តំណាងដ៏ខ្ពង់ខ្ពស់​ លោក ហ៊ុន​ ម៉ាណែត​ រួមជាមួយថ្នាក់ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប​ជាច្រេីន​រូបទៀត​ ក្រោមកិច្ចសហការរៀបចំ របស់ក្រុមការងារលោក​ កែវ​ រតន:​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ ទទួលបន្ទុកជាអគ្គនាយកអគ្គីសនីកម្ពុជា​ និងលោក​ ម៉ៅ​ ធនិន្ទ អភិបាលនៃគណ:អភិបាលខេត្តពោធិសាត់​  និងសហការី នៅថ្ងៃទី​ ២៦​ ខែតុលា​ ឆ្នាំ២០២០។

លោក ហួត​ ហាក់​ បានមានប្រសាសន៍ថា នេះគឺជាយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេសដែលកំពុងរងគ្រោះដោយទឹកជំនន់ ដែលអំណោយទាំងនេះគឺជាទឹកចិត្តសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅតាមបណ្ដារប្រទេស​ និង​តំបន់ក្នុងទ្វីបអឺរ៉ុប​ និងក្រុមការងារ។

រៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុបតាមរយៈ លោក ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ។ ជាក់ស្ដែងពិធីចែកអំណោយទាំងនេះបានប្រគល់ជូនប្រជាពលរដ្ឋនៅឃុំស្យា ស្រុកកណ្ដៀង​ ខេត្តពោធិសាត់​ ចំនួន១៧១៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគ បរិភោគជាអង្ករ​ ទឹកសុីអុីវ​ ទឹកបរិសុទ្ធ​ និងទឹកត្រី។

សូមបញ្ជាក់ថា នេះជាគោលដៅទីមួយហេីយក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប​មានគម្រោងនាំយកអំណោយជាសម្ភារ:​ និងថវិកាដែលបងប្អូនប្រជាពលរដ្ឋខ្មែរ​ រស់នៅតាមបណ្ដារប្រទេស​ និង​តំបន់ក្នុងទ្វីបអឺរ៉ុប​ និងក្រុមការងារ​ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់នៅតាមបណ្ដារគោលដៅនៃខេត្តមួយចំនួនជាបន្តបន្ទាប់ទៀតនាពេលខាងមុខ៕

 

Loading...