ប្រជាពលរដ្ឋទៅ​ធ្វើ​ស្រែ​ចម្ការប្រទះបុរសម្នាក់ដេកស្លាប់ផ្កាប់មុខកណ្តាលវាលស្រែ​សង្ស័យខ្យល់គរ​

ខេត្តកណ្តាល៖ ​សាក​សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ស្រែ​ចម្ការ​ប្រទះឃើញ​ដេក​ផ្កាប់​មុខ​កណ្តាល​វាល​ស្រែ​សង្ស័យ​ខ្យល់​គ​ស្លាប់​ ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង ៥និង​៣០ នាទីល្ងាចថ្ងៃទី២៦ខែគុម្ភះឆ្នាំ២០១៧ស្ថិត​នៅចំណុចវាលស្រែក្បែរប្រឡាយទឹក ខាងជើងភូមិត្រពាំងរការឃុំក្រាំងម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល ។

សាក​សពជន​រងគ្រោះ​ត្រូវ​បានគេស្គាល់​ឈ្មោះ វី បូរិនភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិខ្ចៅ សង្កាត់បឹង ធំ ខ័ណ្ឌពោធី៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ នេត្រ ចាន់ណា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ បានអោយដឹងថា នៅវេលាកើតហេតុខាងលើរូបគាត់បានមកលើកទ្រូ មាត់ប្រឡាយ ក្បែរកន្លែងកើតហេតុ ហើយបានឃើញ មនុស្សដេកស្លាប់ ផ្កាប់មុខលើស្រែមានទឹក មានទ្រុងដាក់ត្រីជាប់លើករ មានស្នរចាក់ត្រី និងក្បាលពិលមួយនៅជិតខ្លួនសព។

ឃើញហើយក៍បានទៅរាយការប្រាប់មេភូមិ ។ ភ្លាមៗបន្ទាប់ពីទទួលពត៌មាន មេភូមិបានទូរស័ព្ទរាយការមកនគរបាលប៉ុស្តិ៍ បន្ត ។

ក្រោយពេលកើតហេតុ កំលាំងជំនាញកោសល្យវិច្ច័យ បានធ្វើការពិនិត្យទៅលើសាកសព ពុំមានស្លាកស្នាមរបួសអ្វីទេ ហើយបើតាមការសន្និដ្ឋានពីកំលាំងជំនាញគឺសពស្លាប់ដោយសារខ្យល់គរ ។

បន្ទាប់ពីពិនិត្យរួចរាល់ហើយ សមត្ថកិច្ចបានប្រគល់សពអោយទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន៕

Loading...