ប្រជាពលរដ្ឋនៅជាយរាជធានី ប៉ែកខាងលិច និងខាងត្បូង កំពុងប្រឈមនឹងការអត់ទឹកប្រើប្រាស់

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅជាយរាជធានីភ្នំពេញ ប៉ែកខាងលិច និងខាងត្បូងរាជធានីភ្នំពេញ កំពុងប្រឈមនឹងការអត់ទឹកប្រើប្រាស់ បន្ទាប់ពីការដាច់ចរន្តអគ្គិសនី នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលរោងចក្រផលិតទឹកស្អាត នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅតំបន់ភ្នំពេញថ្មី ខណ្ឌសែនសុខ គ្មានទឹកប្រើប្រាស់ឡើយ ។

ប្រធាននាយកដ្ឋានគ្រប់គ្រងបណ្តាញ នៃរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានប្រាប់ប្រភពព័ត៌មានថា ដោយសារតែការដាច់ចរន្តអគ្គិសនី នៅសង្កាត់ស្រះចក តាំងពីយប់មិញមក ដូច្នេះធ្វើឲ្យរោងចក្រផ្គត់ផ្គង់ទឹកស្អាត នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មិនដំណើរការ ខណៈរោងចក្រ៣ទៀតនៅដំណើរការ។ ការមិនដំណើរការរោងចក្រផលិតទឹកស្អាតនេះ បានធ្វើឲ្យចរន្តទឹកនៅក្នុងរាជធានីភ្នំពេញធ្លាក់ចុះ ហើយនៅតំបន់ជាយក្រុងភាគខាងលិច និងខាងត្បូងរាជធានីភ្នំពេញ ប្រឈមមុខខ្លាំងជាងគេ។

ប្រភពដដែល បានសូមការអធ្យាស្រ័យចំពោះ ការអាក់ខាតនៃការផ្គត់ផ្គង់ទឹក ជូនប្រជាពលរដ្ឋប្រើប្រាស់នេះ និងព្យាយាមធ្វើការយ៉ាងជិតស្និទជាមួយអគ្គិសនីកម្ពុជា ដើម្បីដោះស្រាយឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។

មន្ត្រីអគ្គិសនីកម្ពុជាឲ្យដឹងថា មានការដាក់ចរន្តអគ្គិសនី ពីអនុស្ថានីយ៍ទី1 (GS1-F5A,F6A) នៅវេលាម៉ោង៩និង៤៤នាទីយប់ ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅ ផ្លូវលេខ៧៥ ផ្លូវលេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មូលហេតុដោយសារមានកំហូច កាបក្រោមដីបណ្ដាញតង់ស្យុងមធ្យម (MV)។

ប្រភពបន្តថា ក្រុមការងារបច្ចេកទេស បាន ជួសជុល និងភ្ជាប់ចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១១៖៤០នាទី។ ដោយឡែកនៅបន្ទប់ភ្លើងលេខ 562 របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រុមការងារបច្ចេកទេសកំពុងធ្វើការត្រួតពិនិត្យ និងជួសជុល ៕

ds

Loading...

Leave a Reply

Your email address will not be published. Required fields are marked *