ប្រជាពលរដ្ឋនៅស្រុកកែវ សីមា ជាច្រើននាក់ តវា៉ប្រឆាំង ក្រុមហ៊ុន RONG CHENG INDUSTRIAL INVENT CO.LTD

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋជាង៣០០គ្រួសាររស់នៅឃុំចុងផ្លាស់ ស្រុកកែវសី បានប្រមូលផ្តុំគ្នានៅសាលាឃុំ ដើម្បីធ្វើការតវ៉ា នឹងនាំគ្នាផ្តិតមេដៃ ធ្វើការប្រឆាំងដាច់ខាត់ចំពោះវត្តមានរបស់ក្រុមហ៊ុនរុករករ៉ែ ក្រោយពេលពួកគាត់ទទួលដំណឹងថា ក្រសួងរ៉ែនឹងថាមពល ចាត់មន្រ្តីរជំនាញចុះមកពិនិត្យទីតាំងសាងសង់ធ្វើអាជីវកម្មរ៉ែ របស់ក្រុមហ៊ុន RONG CHENG INDUSTRIAL INVENT CO.LTD ដែលស្ថិតនៅ តំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលព្រឹកថ្ងៃទី១០ខែធ្នូឆ្នាំ២០១៥នេះ។
ប្រជាពលរដ្ឋបាននិយាយថា កន្លងមកក្រុមហ៊ុនសិក្សារ៉ែ ឈ្មោះ RONG CHENG INDUSTRIAL INVENT CO.LTD បានលួចធ្វើអាជីវកម្មរ៉ែ យ៉ាងអាណាធិបតេយ្យ ចាប់ពីឆ្នាំ២០០៤រហូតដល់ឆ្នាំ២០១៣ នឹងបានប្រើប្រាស់សារធាតុគីមី បង្ហូរកាកសំណល់ មកលើដីរបស់ប្រជាពលរដ្ឋ ដែលធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពួកគាត់ប្រចាំថ្ងៃ ពិសេស ដំណាំបន្លែ សត្វ នឹងប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង រហូតដល់ពេលបច្ចុប្បន្ន ពួកគាត់ទទួលដំណឹងថា ក្រុមហ៊ុន RONG CHENG INDUSTRIAL INVENT CO.LTD កំពុងរត់ការសុំធ្វើអាជីវកម្មរ៉ែមាស ហេតុនេះហើយដែលធ្វើអោយពួកគាត់មានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះបញ្ហាទាំអស់នេះ ពួកគាត់បានស្នើរដល់ក្រសួងពាក់ព័ន្ធ ពិសេសរដ្ឋមន្ត្រីក្រសួងរ៉ែ នឹងថាមពល ពិនិត្យឡើងវិញចំពោះការចេញអាជ្ញាប័ណ្ណអាជីវកម្មរ៉ែរបស់ក្រុមហ៊ុន RONG CHENG INDUSTRIAL INVENT CO.LTD កុំឲ្យបានដំណើការ សាងសង់ ឬក៏ធ្វើអាជីវកម្មនៅលើទឹកដីដែលពួកគាត់កំពុងរស់នៅ ៕

index3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *