ប្រជាពលរដ្ឋប្រមាណជាង១០គ្រួសារនៅសង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពក្រោយទឹកបានលិចផ្ទះរបស់ពួកគាត់!

ខេត្តស្ទឹងត្រែង៖ យ៉ាងហោចណាស់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៤គ្រួសារស្ថិតនៅភូមិស្រែពោធិ៏សង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងបានរងការជនលិចផ្ទះរបស់ពួកគាត់ និងភូមិផ្សេងៗក្នុងក្រុងកំពុងតែរងការកម្រាមកំហែងពីការជនលិចពីទឹកទន្លេក្រោយការបាក់ទំនប់វ៉ាអគ្គិសនី សេពានសេណាមណយនៅប្រទេសឡាវ និងទឹកភ្លៀងនារដូវវស្សានេះហើយប្រជាពលរដ្ឋដែលត្រូវបានទឹកចូលធ្វើឲ្យលិចផ្ទះក៏ត្រូវបានអាជ្ញាធររៀបចំព្រមទាំងជម្លៀសពួកគាត់ទៅកាន់ទីទួលសុវត្ថភាពរួចហើយផងដែរ។

អភិបាលក្រុងបាលក្រុងស្ទឹងត្រែងត្រែងលោក សាយ កុសល់បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃ៣០កក្កដា២០១៨នេះថាកំពស់ទឹកទន្លេមេគង្គនៅព្រឹកនេះមានកំពស់១០.៨០មែត្រទៅទៅហើយ វាលើសកម្ពស់កំរិតអាសន្ន១ទឹកដែលកម្រិតកំពស់ទឹកត្រូវប្រកាសអាសន្នមានត្រឹមតែ១០.៧០។លោកអភិបាលក្រុងបន្តថា នៅក្នុងក្រុងស្ទឹងត្រែងមានភូមិចំនួន៣ក្នុងសង្កាត់ស្រះឬស្សីគឺភូមិលើ ភូមិថ្មលាត និងភូមិស្រែពោធិ៏ក្នុងនោះប្រជាពលរដ្ឋដែលរស់នៅភូមិស្រែពោធិ៏ត្រូវទឹកផ្ទះចំនួន១៤គ្រួសារ ហើយ កម្លាំងអាជ្ញាធរមានឃុំសង្កាត់ក៏បានជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពរួចហើយផងដែរ។

លោកអភិបាលក្រុងបានបន្ថែមថា រហូតមកដល់ពេលនេះនៅក្នុងទឹកដីនៃសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងមានភូមិចំនួន៤គឺភូមិខាំផាន់ ភូមិថ្មី ភូមិហាងខូសួន និងភូមិហាងខូបាន បាន និងកំពុងតែរងការគម្រាមកំហែងពីទឹកទន្លេទៅកាន់ផ្ទះរបស់ប្រជាពលរដ្ឋហើយប្រសិនបើទឹកទន្លេនៃខេត្តស្ទឹងត្រែងនៅតែបន្តកើនឡើងទៀតនោះ ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទំនាប និងអ្នករស់នៅប្រប និងដងទន្លេក្នុងខេត្តស្ទឹងត្រែងអាច និងប្រឈមការលិចលង់ឬអាចត្រូវជម្លៀសពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពក៏អាចថាបាន។ ប្រជាពលរដ្ឋដែលរស់នៅភូមិស្រែពោធិ៏សង្កាត់ស្រះឬស្សីហើយត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពបានឲ្យដឹង កម្លាំងអាជ្ញាធរខេត្តក្រុងលោកក៏បានយកចិត្តទុកដាក់ដែរចំពោះគ្រោះមហន្តរាយនេះទឹកលិចទៅលើផ្ទះរបស់ពួកដោយក្រុមកម្លាំងអាជ្ញាធរបានឲ្យឃុំសង្កាត់គ្រប់គ្រងនៅភូមិស្រែពោធិ៏នោះរកទីទួលសុវត្ថិភាពជូនពួករស់នៅហើយ និងបានផ្តល់នូវអង្ករ និងកៅស៊ូតង់ទាំង១៤គ្រួសារដែលត្រូវផ្ទះលិចទឹកដោយក្នុងមួយគ្រួសារទទួលបានអង្ករ៥គីឡូក្រាម និងតង់កៅស៊ូមួយ។

ក្នុងនោះផងដែរ ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសទៅកាន់ទទួលសុវត្ថិភាពបានអំពាវនាវបន្តទៅកាន់ប្រជាពលរដ្ឋផ្សេងៗទៀតឲ្យមានការប្រុងប្រយ័ត្នឲ្យខ្លាំងបំផុតចំពោះអ្នករស់នៅតាមតំបន់ទំនាបដែលងាយឲ្យរងគ្រោះដោយសារទឹកទន្លេមានកើនឡើងហើយពិសេសនោះត្រូវការពារក្មេងតូចៗត្រូវមើលពួកឲ្យពួកគាត់កុំឲ្យទៅលេងទឹក ៕ ឡុងកាន់សំនៀង

 

Loading...