ប្រជាពលរដ្ឋប្រមាណ១០០នាក់នាំគ្នាចុះចាប់ត្រីក្នុងព្រែកក្រោមស្ពានគយត្របែក ទន្លេវ៉ៃគោ

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋប្រមាណ ១០០នាក់ បាននាំគ្នាចុះចាប់ត្រី ក្នុងព្រែកក្រោមស្ពានគយត្របែក ទន្លេវ៉ៃគោ ខណៈដែលមានត្រីច្រើន នៅចំណុចស្ពាននេះ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ដែលស្ថិតនៅ សង្កាត់គយត្របែក ក្រុងស្វាយរៀង។

អ្នកភូមិបាននិយាយថា កាលដែលពួកគាត់ចុះចាប់ត្រីនេះ ដោយសារមានត្រីពន្លាក បែកពពុះទឹកច្រើនទើបនាំ គ្នាយកឧបករណ៍នេសាទមានអួន មង អញ្ចង និងស្ទាបចាប់ត្រីដោយដៃ បានច្រើនគួរសមដែរ។

អ្នកភូមិបញ្ជាក់ថា ចាប់តាំងពីធ្វើរនាំងទប់ ទឹកទន្លេវ៉ៃគោនេះមក និងមានការព្រលែង កូនត្រីគ្រប់ប្រភេទ បង្កងព្រមទាំងអភិរក្សមឆ្ឆា និងហាមឃាត់ឧបករណ៍ នេសាទខុសច្បាប់ទៀតនោះ ទើបមានត្រីច្រើនក្នុងព្រែកទន្លេវ៉ៃគោ ដែលអាចធ្វើអោយប្រជាពលរដ្ឋ នេសាទជាលក្ខណៈគ្រួសារបាន ៕

43

22

Loading...

Leave a Reply

Your email address will not be published. Required fields are marked *