ប្រជាពលរដ្ឋព្រួយបារម្ភជាខ្លាំង ឃើញរថយន្ដថៃប្រភេទកូរ៉េដឹកសត្វមាន់ងាប់ជិត២តោន ដែលជាប្រភពមេរោគមកពីប្រទេសថៃ របស់ក្រុមហ៊ុនS2V(ឆាយណា) ដោយមានការត្រូវរ៉ូវនិងឃុបឃិតគ្នាជាមួយនិងមន្រ្ដីជំនាញពាក់ពន្ធ

ឧត្ដរមានជ័យ ៖ នៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២០នេះ ប្រជាពលរដ្ឋខេត្តឧត្ដរមានជ័យមាន ការព្រួយបារម្ភ ជាខ្លាំងនៅពេលដែលបានឃើញរថយន្ដថៃប្រភេទកូរ៉េដឹក សត្វមាន់ងាប់ ជិត២តោនដែលជាប្រភពមេរោគមកពីប្រទេសថៃ របស់ក្រុមហ៊ុនS2V(ឆាយណា) ដោយមាន ការត្រូវរ៉ូវនិងឃុបឃិតគ្នាជាមួយនិងមន្រ្ដីជំនាញពាក់ពន្ធផលិតកម្មសត្វនិងសុខភាពសត្វ មិន មានការត្រួតពិនិត្យសុខភាពសត្វដើមទី បើកអោយមានការនាំមាន់ងាប់ពីប្រទេសថៃដោយសេរី។

ដោយមានការព្រួយបារម្ភអំពីសុខបាលភាព និងព្រួយបារម្ភអំពីការរាត្បាតជំងឺ ផងនោះ ពលរដ្ឋសូមអំពាវនាវទៅដល់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែន ដកមន្រ្ដីអសកម្ម និងអសមត្ថភាពគ្របគ្រងការងារ ចេញពីតួនាទី។

ទី១៖ឯកឧត្ដម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន ផលិតកម្មសត្វនិងសុខភាពសត្វ។

ទី២៖លោកសូតស៊ី សុខ ឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្ដរមានជ័យ។

ទី៣៖លោក តាញ់ បុត្តា មេពេទ្យសត្វខេត្តឧត្ដរមានជ័យ។

ពលរដ្ឋនៅ ខេត្តឧត្ដរមានជ័យ បានលើកឡើងថា បើទុកមន្រ្ដីអសកម្មឃុបឃិត ពុករលួយ តើអោយពួកគាត់រំពឹងអ្វី បាន? បើមិនមានការត្រូវរ៉ូវគ្នាជាមួយនិងបុគ្គលមានអំណាចទាំង៣នាក់ខាងលើនោះទេ គឺក្រុមហ៊ុនS2V(ឆាយណា)មិនអាចធ្វើអាជីវកម្ម នាំសត្វមាន់លើសច្បាប់កំណត់(បង់ពន្ធមិនគ្រប់)រាប់ឆ្នាំមកហើយ មិនដែមានវិធានការបង្ក្រាប ។

រហូតមកដល់វេលាម៉ោង១២និង២៣នាទីថ្ងៃទី២៦ខែមីនានេះ ស្រាប់តែបើកភ្លើងខៀវ អោយក្រុមហ៊ុនS2V(ឆាយណា)នាំសត្វមាន់ងាប់ជិត២ពាន់ក្បាលចូលមក ពីប្រទេសថៃតាមច្រកទ្វាអន្តរជាតិអូរស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ និងដឹកជញ្ជូន ចែកចាយយ៉ាងរលូន យកទៅចែកចាយតាមបណ្ដាខេត្តជាពិសេសទីក្រុងភ្នំពេញ។

ស្របពេលដែលច្រក ទ្វាអន្តរជាតិអូស្មាច់ប្រកាសបិតតាំងពីថ្ងៃទី២១មីនាកន្លងទៅថ្មីៗកន្លងទៅ ព្រោះតែការរាតត្បាតនៃវីរុសCOVID១៩ បែជាក្រុមហ៊ុនS2V(ឆាយណា)យកមាន់ងាប់ដែលជាប្រភពមេរោគនាំចូលមកមកពីប្រទេសថៃ ដឹកជញ្ជូនចែក ចាយពេញប្រទេសយ៉ាងរលូន ៕

Loading...