ប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកត្បូងឃ្មុំនៅតែបន្តដាំថ្នាំជកបើទោះបីឆ្នាំខ្លះមិនមានទីក៏ដោយ

ខេត្តត្បូងឃ្មុំៈ ប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកត្បូងឃ្មុំនៅតែបន្តដាំថ្នាំជកបើទោះបីឆ្នាំខ្លះមិនមានទីក៏ដោយ ខណៈថ្នាំជកជាដំណាំដែលត្រូវចំណាយដើមច្រើនជាដំណាំផ្សេងដូចជាពោត សណ្តែក ប៉េងប៉ោះ ត្រសក់ ជាដើម។

បើតាមការរៀបរាប់របស់បងប្អូបប្រជាកសិករដែដាំថ្នាំជករស់នៅភូមិបាតដីក្រោម ឃុំបឹងព្រួលបានអោយដឹងថា គាត់នៅតែចាប់យករបរដាំថ្នាំជកជារៀងរ៉ាល់ឆ្នាំ ខណៈការដាំសព្វថ្ងៃគឺត្រូវចំណាយដើមច្រើន និងធ្វើតាមបទដ្ឋានបច្ចេកទេស រួមទាំងជ្រើសរើសពូជតាមការកំណត់របស់ក្រុមហ៊ុន។ ពួកគាត់បន្តថា បើយើងធ្វើតាមការនែនាំរបស់ក្រុមហ៊ុនគឺមិនពិបាកលក់នោះទេព្រោះក្រុមហ៊ុនចាំទទួលទេញនៅពេលចំហុយស្ងួត។ តែយ៉ាងណាមិនទាន់ដឹងពីតម្លៃពិតប្រាកដនៅឡើយទេលុះត្រាពេលប្រមូលផលទើបដឹងច្បាស់ថាមួយគីឡូមានតម្លៃប៉ន្មាន។

ជាមួយនឹងការដាំថ្នាំជក់នេះប្រជាកសិករមួយចំនួនក៏បានចាប់យកការដាំពោត សណ្តែក ត្រសក់ ប៉េងពោះ ជាដើមដម្បីបង្កើនជីវភាពគ្រួសារ។

លោកស្រី ទ្រី ទាង មេឃុំបឹងព្រួលបានអោយដឹងថា ប្រជាកសិករក្នុងឃុំរបស់លោកស្រីប្រមាណ50%បានចាប់របរដាំថ្នាំជក់នេះហើយចំនួនទៀតធ្វើស្រូវ ពោត សណ្តែក។ លោកស្រីបន្តថាថ្នាំជកគឺមានក្រុមហ៊ុនចូលមកទិញ និងកិច្ចត្រឹមត្រូវជាមួយកសិករ ខណៈឆ្នាំកន្លងមកថ្នាំលេខ1ស្ងួតមួយគីឡូតម្លៃ2ដុល្លារ ។

សូមជម្រាបថាថ្នាំជក់និងចាប់ប្រមូលផលក្នុងចន្លោះចុងខែកុម្ភះ រហូតដល់ខែឧសភា ដោយគេកាច់ស្លឹកចាស់ៗមកចំហុយក្នុងឡអោយស្ងួត៕

 

Loading...