ប្រជាពលរដ្ឋរស់លើផ្លូវ៨៧គ្រួសារស្ម័គ្រចិត្តរុះរើផ្ទះ រួចទទួលយកដីកម្មសិទ្ធិស្របច្បាប់នៅឃុំវិហារសួគ៌

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ក្នងសហគមន៍បន្ទាយស្លឹកចំនួន៨៧ខ្នងផ្ទះ ដែលបានរស់នៅលើផ្លូវសាធារណៈរបស់រដ្ឋ លេខ៤៣៤ក្នុងភូមិ៤សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង កាលពីព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០២០នេះ ។

ប្រជាពលរដ្ឋទាំងអស់បានស្ម័គ្រចិត្តចូលរួមរុះរើផ្ទះរបស់ពួកខ្លួនជាមួយអាជ្ញាធរ ដោយស្មារតីសហការនិងសប្បាយរីករាយ ដើម្បីប្លាស់ទៅរស់នៅលើទីតាំងដីឡូតិ៍ថ្មី ដែលទំហំ៤ម៉ែត្រគុណ១៥ម៉ែត្រ ក្នុងមួយខ្នងផ្ទះ ដែលអាជ្ញាធររាជធានីភ្នំពេញ បានរៀបចំផ្តល់ជូន ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ។

ក្រោមនយោបាយឈ្នះឈ្នះនិងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ក្នុងការផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំរៀបចំ បែងចែក អនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ តាំងពីដំណាក់កាលចាប់ផ្តើម រៀបចំនីតិវិធី រហូតឈានដល់ការរុះរើដោយស្ម័គ្រចិត្តគឺបងប្អូនប្រជាពលរដ្ឋពេញចិត្តទទួលយកដីឡូត៍ថ្មីដែលមានកម្មសិទ្ធស្របច្បាប់ ៕

Loading...