ប្រជាពលរដ្ឋស្រុកបារាយណ៍គាំទ្រសម្តេចតេជោ ១០០ភាគរយ ធ្វើនាយករដ្ឋមន្រ្តី២០ឆ្នាំទៀត

ខេត្តកំពង់ធំ៖សមាជិកបក្ស នៅ ស្រុកបារាយណ៍សុទ្ធបានបង្ហាញ នូវការប្តេជា្ញគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសយ៉ាងតិច២០ឆ្នាំទៅមុខទៀត ចំពោះស្មារតីគាំទ្រយ៉ាងក្លៀវក្លានេះ គឺពួកគាត់មើលឃើញពីដឹកនាំប្រទេស របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ។

ការប្តេជ្ញាចិត្តគាំទ្រសម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសយ៉ាងតិច២០ទៀត នោះ គឺប្រជាពលរដ្ឋ ធ្វើឡើងតាមរយៈ តំណាងរបស់ខ្លួនគឺមេក្រុមបក្ស និងសាខាបក្សភូមិក្នុងពិធីសំណេះសំណាលជាមួយ លោក ថោង ខុនប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ ខេត្តកំពងធំ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឃុំបារាយណ៍ និងពេលរសៀលនៅឃុំឈូកខ្សាច់ ដោយមានការចូលរួមពីពលរដ្ឋយ៉ាងច្រើនកុះក ។

លោក ថោង ខុន ក្នុងនាមប្រធានក្រុមងារចុះជួយស្រុកបារាយណ៍ បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានមើលឃើញច្បាស់ ការដឹកនាំប្រទេស របស់សម្តេចតេជោ សមិទ្ធផលនិងស្នាដៃជាច្រើនរបស់សម្តេចតេជោ ហ៊ុន សែន ដឹកនាំស្តា និងអភិវឌ្ឍប្រទេសចាប់តាំងពីបាតដៃទទេ រហូតដល់សព្វថ្ងៃនេះ។ លោក ថោង ខុនរដ្ឋមន្ត្រី បានជម្រាបជូនប្រជាពលរដ្ឋថា ដូចអ្វីដែល សម្តេចតេជោ ហ៊ុនសែនបានមានប្រសាសន៍ លេខរៀងទី២០ដែលគណបក្សប្រជាជនចាប់បាននៅក្នុងសន្លឹកឆ្នោតនោះ គឺ ជាលេខរៀងស្រួលគិត ស្រួលចាំនិង ស្រួលគូសបំផុត ។ ព្រោះលេខរៀងនេះ ជាលេខល្អណាស់គឺជាលេខតំណាង ឲ្យខួបលើកទី២០ឆ្នាំនៃការបញ្ចប់សង្គ្រាម ស៊ីវិលទាំងស្រុងនៅប្រទេសកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃកម្ពុជា ។

ប្រជាពលរដ្ឋបានសំណែងនូវការអប់អរសាទរ ហើយពួកគាត់បានលើកឡើងថា លេខរៀងទី២០ ស័ក្តសមនឹង អ្វីដែលពួកគាត់គាំទ្រ សម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្រ្តី ដឹកនាំប្រទេសយ៉ាងតិច២០ឆ្នាំទៀតផងដែរ។លោករដ្ឋមន្ត្រីបានរំលឹកឡើងវិញថា ប្រទេសកម្ពុជាមិនដែលទទួលបានសុខសន្តិភាពយូរឆ្នាំ ដូចពេលនេះទេ ចាប់ពីឆ្នាំ១៩៩៨មក ក្រោមនយោបាយឈ្នះៗរបស់សម្តេច តេជោ ហ៊ុន សែន ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញរយៈពេល២០ឆ្នាំ គិតមកដល់ឆ្នាំ២០១៨គឺជាឆ្នាំនៃការបោះឆ្នោតថ្នាក់ជាតិលើកទី៦។

លោកបានជំរុញឲ្យសាខាបក្សភូមិ និងក្រុមបក្សត្រូវចុះជាប់ជាប្រចាំជាមួយសមាជិកបក្ស គ្រួសារបក្ស និងប្រជាពលរដ្ឋ ត្រូវចលនាជំរុញឲ្យសមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា។ យើងត្រូវត្រៀមមធ្យោបាយ ឧបករណ៍សម្ភារៈគ្រប់បែបយ៉ាងទាំងអស់ ដើម្បីឲ្យដំណើរការបោះឆ្នោតនៅតាមមូលដ្ឋានប្រព្រឹត្តិទៅបានដោយរលូន និងជោគជ័យ៕

 

 



Loading...