ប្រជាពលរដ្ឋហៃទី តវ៉ាទាមទារអោយប្រធានាធិបតីបណ្ដោះអាសន្នបច្ចុប្បន្នចុះចេញពីតំណែង​

ប្រជាពលរដ្ឋហៃទីជាច្រើនពាន់នាក់បានដើរក្បួននៅក្នុងរដ្ឋធានី ព័រអូប្រាំង កាលពីថ្ងៃអាទិត្យដោយទាមទារអោយប្រធានាធិបតីបណ្ដោះអាសន្នបច្ចុប្បន្នចាកចេញពីតំណែងរបស់ខ្លួនដែលតំណែងនោះនឹងត្រូវបញ្ចប់នៅក្នុងសប្ដាហ៍នេះ។

នៅក្នុងការតវ៉ានោះ, ក្រុមអ្នកតវ៉ាខ្លះបានដុតកង់ឡាន និងវាយបំបែកកញ្ចក់រថយន្ត ហើយជាការឆ្លើយតប ប៉ូលីសបានបាញ់ទឹកដាក់ក្រុមអ្នកតវ៉ាដើម្បីបំបែកពួកគេដែលប្រមូលផ្ដុំគ្នានៅជិតសារមន្ទីរជាតិ។

ភាគច្រើននៃក្រុមអ្នកតវ៉ាបានស្រែកថា ប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រទេសហៃទីកំពុងព្យាយាមដោយខុសច្បាប់ដើម្បីក្រាញននាលកាន់អំណាច។

សូមរំលឹកថាកិច្ចព្រមព្រៀងខែកុម្ភៈដែលជួយអោយប្រធានាធិបតីបណ្ដោះអាសន្នបច្ចុប្បន្នរបស់ប្រទេសហៃទីនៅតែអាចកាន់អំណាចនោះ បានអំពាវនាវអោយមានប្រធានាធិបតីចាំផ្ទះមួយរូបដើម្បី ទុកឱកាសអោយមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលគ្រោងធ្វើឡើងកាលពីថ្ងៃទី១៤ ខែឧសភា។

ប៉ុន្តែកាលបរិច្ឆេទបោះឆ្នោតជ្រើសរើសប្រធានាធិបតីនោះត្រូវបានពន្យាពេលសារជាថ្មីទៀត។
ប្រធានាធិបតីបណ្ដោះអាសន្នបច្ចុប្បន្នរបស់ប្រទេសហៃទីធ្លាប់បានស្នើអោយមានការពន្យាពេលបែបនេះម្ដងហើយម្ដងទៀតរួចមកហើយកាលពីអំឡុងខែតុលា៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *