ប្រជាពលរដ្ឋ៖ ឈ្មួញនាំគ្នាសំរុកកាប់ឈើ 《ព្រៃភ្នំ》 កាត់ខ្លីកង់ៗ ដឹកធ្វើជាអុសយ៉ាងអនាធិបតេយ្យ

ខេត្តកំពង់ធំ៖នៅថ្ងៃទី១២ខែវិច្ឆិកាឆ្មាំ២០២០ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ធមកថា នៅចំណុច ភូមិរវៀង ឃុំងនស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងវិនាសកម្ម ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធបានជាសកម្មភាពនេះធ្វើទៅបាន ដោយរលូនគ្មានការបង្ក្រាប ពីសំណាក់សមត្ថកិច្ចជំនាញនឹងអាផ្ញាធរដែនដីនោះ ។

ប្រជាពលរដ្ឋបានបន្តទៀតថា សកម្មភាពកាប់បំផ្លាញ ព្រៃឈើខាងលើនេះ គឺមានយូរណាស់មកហើយ ក៏ប៉ុន្តែគ្មានឃើញសមត្ថកិច្ចពាក់ព័ន្ធនិង ស្ថាប័នណាចុះមកបង្ក្រាបនោះទេ រីឯអាជ្ញាធរវិញនៅពេលដែលអ្នកសារព័ត៌មានតេទូរស័ព្ទទៅរាយការណ៍ ជូនអំពីករណីកាប់បំផ្លាញព្រៃឈើយកមកធ្វើអុសដាក់ជាគំនរៗនៅតាមដងផ្លូវនៅចំណុចភូមិឃុំខាងលើតែគួរអោយសោកស្ដាយអាផ្ញាធរបានឆ្លើយថាអុសនោះជាដើមស្វាយចន្ទីទេ ជាក់ស្ដែងសុទ្ធតែដើមឈើព្រៃចម្រុះមានតាំងពីដើមកកោះនិងដើមឈើគ្រប់មុខទៀតដែលឈ្មួញកំពុងតែដឹកជញ្ជូនចេញពីព្រៃយកមកស្តុកទុក ឡើងឡាន នៅក្នុងភូមិរវៀង ឃុំងន ស្រុកសណ្ដាន់ខេត្តកំពង់ធំ នេះជាសកម្មភាពដែលប្រជា ពលរដ្ឋ កំពុងតែមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះព្រៃឈើចម្រុះកំពុងតែលើកដាក់លើឡានខ្នាតយក្សៗ (វេអង) គឺបំផ្លាញទាំងព្រៃឈើបំផ្លាញទាំងផ្លូវថ្នល់ផងដែរ ព្រោះផ្ទុកមិនក្រោមពី៧០ទៅ៨០តោនទេ។

ជុំវិញនឹងបញ្ហាខាងលើនេះ បងប្អូនប្រជាពលរដ្ឋ សូមសំណូមពរទៅ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមឯកឧត្តមមេត្តាចាត់វិធានការ មកលើមន្ត្រីដែលមានការពាក់ព័ន្ធជាមួយនឹងបទល្មើសព្រៃឈើនៅក្នុងស្រុកសណ្ដាន់ផង ៕

Loading...