ប្រជាពលរដ្ឋ២១នាក់ ត្រូវស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅមីយ៉ាន់ម៉ា សម្របសម្រួលវិលត្រឡប់មកប្រទេសវិញ

(ភ្នំពេញ ) ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានជួយសម្របសម្រួលពលរដ្ឋខ្មែរ នៅប្រទេសមីយ៉ាន់ម៉ាឱ្យវិលត្រលប់មកកម្ពុជាវិញ។
នេះបើយោងតាមប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា
ដែលអង្គភាយើងទទួលបាន នាព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០២០នេះ។

ក្រសួងការបរទេស បញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានជួយ​សម្របសម្រួល​ជូនពលរដ្ឋខ្មែរចំនួន ២១រូប រួមទាំងព្រះសង្ឃ និងដូនជី ដែល​នឹងត្រូវធ្វើ​ដំណើរ​ត្រឡប់​មកកម្ពុជាវិញ​តាម​ជើងយន្តហោះ Charter Flight​ របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា (Myanmar Airways International—MAI) លេខ៖ 8M 401 RGN-PNH ពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១២:៣០ ៕

Loading...