ប្រជាពលរដ្ឋ៩គ្រួសារ រស់នៅលើដីចំណីប្រឡាយសាធារ ណៈជាង ២០ឆ្នាំ ត្រូវម្ចាស់ ក្បាលដីខាងក្រោយប្តឹង រក្សាការពារ

(ខេត្តកណ្តាល)៖ ដោយមានភាពក្រលំបាកគ្មានអ្វីទីពឹង ប្រ ជាពលរដ្ឋចំនួន៩គ្រួសារមកចាប់ដីរស់នៅដើម្បីសាងសង់នៅលំដ្ឋានលើដីចំណីប្រឡាយក្នុងអំឡុងឆ្នាំ១៩៩១រហូត ដល់១៩៩៣រហូតមកដល់ឆ្នាំ២០២០នេះស្ថិតនៅ ប្រឡាយទំនប់៩២ ក្នុងភូមិឆ្មារពួន ឃុំជើងកើត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រជាពលរដ្ឋ រស់នៅលើដីចំណីប្រឡាយ បានអោយដឹងថា ដីដែល ពួកគាត់រស់នៅនិងសងផ្ទះ គឺដីចំណីផ្លូវប្រឡាយព្រែកចំនួន២៥គ្រួសារ បច្ចុប្បន្ន ឈ្មោះ វឿន មធុរា ជាម្ចាស់ដីខាងក្រោយប្តឹងទៅ តុលាការខេត្តកណ្តាលចំនួន៩គ្រួសារ ដើម្បីអោយកម្លាំងចម្រុះចុះពិនិត្យជាក់ស្តែង ធ្វើអោយប្រជាពលរដ្ឋ តវាការចុះពិនិត្យវាស់វែងដីនេះបានចូលក្នុងលំនៅដ្ឋានរបស់គាត់ពាក់កណ្តាលផ្ទះ។ ដោយឈ្មោះ វឿន មធុរា នៅខាងក្រោយមានបង្គោលព្រំត្រឹមត្រូវ បែជាគណៈកម្មការចម្រុះ និងតំណាងម្ចាស់ដីមកវាស់វែងចូលជាង១០ម៉ែត្រពីព្រុំទៅវិញ។

បើតាម លោក ជុន វណ្ណី មេបញ្ជាការរងកងរាជវុធខេត្តកណ្តាល ជាតំណាង ម្ចាស់ក្បាលដីលេខ( ៤២៦) បានបញ្ជាក់ថា វិញ្ញាបនបត្រសំគាល់ម្ចាស់វត្ថុ ជាកម្មសិទិ្ធដើម ដីនេះពីមុនម្ចាស់ដើមមានឈ្មោះ នាងគឹម ហាន ជាស្ត្រីមេមាយ និងឈ្មោះ ហង្ស ហ៊ិន បានលក់ដីនេះទៅអោយឈ្មោះវឿន មធុរា វិញក្នុងអំឡុងឆ្នាំ២០១២ពេលដែរទិញដីនេះហើយគ្មានប្រជាពលរដ្ឋណាមករស់នៅមុខដីនោះទេ ប៉ុន្តែនៅឆ្នាំ២០១៥ ពួកគាត់បានមករស់នៅហើយធ្វើសំណង់ អាណាធិតេយ្យនៅខាងមុខដីនោះ តែម្ចាស់ដីបានដេញពួកគាត់ដែរ ហើយហាមកុំអោយធ្វើនៅមុខដីមានប្លង់ តែពួកគាត់ថាធ្វើលើដីរដ្ឋ បើរដ្ឋដេញទើបគាត់ចេញ ។

លោកបន្តថា នៅក្នុងឆ្នាំនោះ លោក អ៊ួច សៅវឿន នៅជាអភិបាលរងស្រុកកណ្តាលស្ទឹង បច្ចុប្បន្ន ជាអភិបាលស្រុក គាត់បានដឹកនាំកំលាំង ចុះរុះរើម្តងផងដែរ។ លោកបានបន្តទៀតថា ក្រោយពេលគណកម្មការដឹកនាំកំលាំងចុះស្វែងរកការពិតហើយនោះ យប់ពួកប្រជាពលរដ្ឋបានវាយកំទេចបង្គោលដែលដាំដោយក្រុមការងារទៀត។

ចំណែកលោក ឯក ស៊ុនរស្មី ព្រះរាជ្ញាររងអមសាលាដំបូងខេត្តកណ្តាលបានអោយដឹងថា ជានីតិវិធីតុលាការមិនលំអៀងទេ តែមានបណ្តឹងគឺយើងត្រូវតែចុះស្វែងរកការពិតជូនភាគីទាំងពីរ ដោយសំអាងលើភស្តុតាង ឯកសារផ្លូវច្បាប់ផ្សេងៗដែលមាន។ ទន្ទឹមនេះដែរប្រជាពលរដ្ឋបានសុំណូម ពរដល់អាជ្ញាធរនិងប្រពន្ធ័តុលាការយុត្តិធម៌ ជាពិសេសគោរពសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ជួយរកយុត្តិធម៌និងស្រាវជ្រាវ ដើម្បីប្រជាពលរដ្ឋរស់បានសុខមានសន្តិភាពក្រោមម្លប់នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ សន្តិភាព៕

 

 

Loading...