ប្រជាពលរដ្ឋ​ក្រុង​ប៉ោយ​ប៉ែ​ត​នាំ​គ្នា​ភ្ញាក់ផ្អើល​ឃើញ​បុរស​ម្នាក់​ឡើងឈរ​លើ​កំពូល​ព្រះ​វិហារ​ វត្ត​បា​លិ​លេ​យ្យ​គំរាម​លោត​សម្លាប់​ខ្លួន​

​ខេត្តបន្ទាយមានជ័យ​៖​ បុរស​ម្នាក់​គេ​មិនដឹង​ថា​មាន​វិបត្តិ​អ្វី​នោះ​ទេ​បាន​ឡើង​ទៅ​ឈរ​លើ​កំពូល​ព្រះ​វិហារ​វត្ត​ប​បា​លិ​លេ​យ្យ​កំពស់​ប្រហែល​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​ដើម្បី​គំរាម​លោត​សម្លាប់​ខ្លួន​ធ្វើ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយ​ប៉ែ​ត​។​

ទោះបី​សមត្ថកិច្ច​និង​ព្រះសង្ឃ​នៅ​ទីនោះ​ខំប្រឹង​អង្វរ​ឱ្យ​បុរស​នោះ​ចុះ​មក​វិញ​ យ៉ាងណា​ក៏​ដោយ​ក៏​គេ​មិន​យល់ព្រម​នោះ​ដែរ​។​ គេ​ស្រែ​កថា​ លុះត្រាតែ​ប្រពន្ធ​របស់​គេ​មក​ជួប​ទើប​ចុះ​វិញ​។​ហេតុ​ការ​កើតឡើង​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០៥​ អូស​បន្លាយ​រហូត​ដល់​ រសៀល​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​នេះ​ បុរស​រូប​ នោះ​មិន​ ទាន់​សម្រេចចិត្ត​ឡូត​សម្លាប់​ខ្លួន​នៅឡើយ​នោះ​ទេ​។​

​ ​លោក​អនុសេនីយ៍ឯក​ ព្រហ្ម​ ពិសិដ្ឋ​ នាយ​ផ្នែក​ន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​បុរស​ដែល​ប៉ង​ឡូត​ធ្វើ​អត្តឃាត​ខ្លួន​ មានឈ្មោះ​ ថ្លាង​ ខា​ អាយុ​២៨​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ឃុំ​ស្ពឺ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ជន​នេះ​ទើប​ តែ​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ថៃ​មក​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ។​

គេ​មិនដឹង​ថា​បុរស​នោះ​មាន​បញ្ហា​អ្វី​នោះ​ទេ​បាន​ឡើ​ទៅ​ឈរ​នៅ​លើ​កំពូល​ព្រះ​វិហារ​វត្ត​បា​លិ​លេ​យ្យ​ កំពស់​ប្រហែល​៥០​ម៉ែត្រ​គំរាម​សម្លាប់​ខ្លួន​ ដោយ​គេ​ស្រែក​ខឹង​និង​ប្រពន្ធ​កំពុង​តែ​​នៅ​ក្នុង​ប្រទេស​ថៃ​។​ជន​នេះ​បើ​តាម​សមត្ថកិច្ច​ស​និ្ន​ដ្ឋា​ន​អាកា​រៈ​ជា​មនុស្ស​ញៀន​ថ្នាំ​ ហើយ​គេ​ ឈរ​លើ​កំពូល​ព្រះ​វិហារ​មាន​ទូរស័ព្ទ​និយាយ​ឆ្លើយឆ្លង​ជាមួយ​ប្រពន្ធ​នៅ​ក្នុង​ប្រទេស​ថៃ​ទៀត​ ផង​។​មក​ពេល​នេះ​សមត្ថកិច្ច​ទទួល​ព័ត៌មាន​ថា​ប្រពន្ធ​បុរស​រូប​នោះ​កំពុង​តែ​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ថៃ​មក​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​មក​ជួប​ប្តី​នោះ​ហើយ​។​

​ ​លោក​អនុសេនីយ៍ឯក​ ព្រហ្ម​ ពិសិដ្ឋ​ នាយ​ផ្នែក​ន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖​បុរស​រូប​នោះ​ទោះបី​សមត្ថកិច្ច​ខំប្រឹង​ និយាយ​បញ្ចុះបញ្ចូល​ឱ្យ​គេ​ចុះ​មក​វិញ​តាម​សម្រួល​ក៏​គេ​មិន​ព្រម​នោះ​ដែរ​ ហើយ​ព្រះសង្ឃ​បាន​ យក​បាយ​ឱ្យ​ហូប​ក៏​គេ​មិន​ខ្ចី​ហូប​បាយ​នោះ​ដែរ​ គឺ​ចាប់តាំងពី​ល្ងាច​ថ្ងៃ​ទី​៧​ រហូត​ដល់​ រសៀល​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ គឺ​គេ​មិន​ទាន់​ហូប​បាយ​នោះ​ឡើយ​។​សមត្ថកិច្ច​កំពុង​តែ​ព្យាយាម​ និយាយ​បញ្ចុះបញ្ចូល​ឱ្យ​គេ​ចុះ​មក​ក្រោម​វិញ​៕

IMG_0075
IMG_0076
IMG_0089

Loading...

Leave a Reply

Your email address will not be published. Required fields are marked *