ប្រជាពលរដ្ឋ​ខែ្ម​រ​ចាស់​ក្មេង​២​នាក់​ ត្រូវ​បាន​តម្រួត​ថៃ​ចាប់​ឃាត់ខ្លួន​ចោទ​យក​ថ្នាំ​ញៀន​លក់​ក្នុង​ដី​ថៃ

ខេត្តបន្ទាយមានជ័យ​៖​ ពលរដ្ឋ​ខ្មែរ​ក្មេង​ចាស់​ប្រុស​ស្រី​ ២​នាក់​ រស់នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុងស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ធ្វើ​ដំណើរ​តាម​គោ​យន្ត​ដឹកស្រូវ​យក​ទៅ​លក់​ក្នុង​ដី​ថៃ​ត្រូវ​តម្រួត​ថៃ​ចាប់​ឃាត់ខ្លួន​ជាប់​ ពាក់ព័ន្ធ​នាំ​គ្រឿង​ ញៀន​ឆ្លង​ ដែន​ខុសច្បាប់​ចូល​ប្រទេស​ថៃ​ ។​

​ពលរដ្ឋ​ខែ្ម​រទាំង​២​នាក់​ តម្រួត​ថៃ​ឃាត់​ ខ្លួន​នៅ​ចំណុច​ភូមិ​ថាប់​សារី​ ឃុំ​ថាប់​ថៃ​ ស្រុក​តាប់​ប្រា​យ៉ា​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ កាលពី​វេលា​ ម៉ោង​១​និង​៥២​ រសៀល​ថ្ងៃ​ទី​២៣​ខែ​ ធ្នូ​ឆ្នាំ​២០១៤​។​ ពលរដ្ឋ​ខ្មែរ​ ទាំង​២​នាក់​នោះ​ដែរ​នោ​ពេល​ សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​ធ្វើការ​ ឆែកឆេរ​រក​ឃើញ​ដកហូត​ ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​ មីន​WY​ចំនួន​ ១១​គ្រាប់​។​

​លោក​វរសេនីយ៍ត្រី​ ឌៀប​ ពេជ្រ​ មេបញ្ជាការ​រង​ វរ​សេនា​តូច​នគរបាល​ការពារ​ ព្រំដែន​ គោក​លេខ​ ៨០៧​ឈរជើង​នៅ​ចំណុច​បឹង​ត្រកួន​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា​៖​ពលរដ្ឋ​ខែ្ម​រទាំង​២​នាក់​ មានឈ្មោះ​ជឹ​ម​ អឹ​ម​ ភេទ​ស្រី​អាយុ​៥៣​ឆ្នាំ​និង​ឈ្មោះ​ពេញ​ ពឿ​ន​ ភេទ​ប្រុស​ងា​យុ​២៧​ឆ្នាំ​ អ្នក​ទាំង​២​នាក់​រស់​ នៅ​ភូមិ​តា​ម៉ាំង​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​

​ប្រភព​ដដែល​បាន​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖​មុន​ពេល​ឃាត់ខ្លួន​ឈ្មោះ​ពេញ​ ពឿ​ន​ បាន​បើក​ គោ​យន្ត​ដឹកស្រូវ​ទៅ​លក់​ក្នុង​ទឹកដី​បន្ទាប់​មក​បាន​ជួប​ ឈ្មោះ​ស្ត្រី​ ជឹ​ម​ អឹ​ម​ នៅ​តាម​ផ្លូវ​ដោយ​សុំ​ជិះ​គោ​យន្ត​ ដោយសារ​ជាមួយ​ ដើម្បី​ចូល​ដី​ថៃ​។​

​លុះ​ធ្វើ​ដំណើរ​ក្នុង​ដី​ថៃ​ស្ថិត​នៅ​ចំណុច​ខាងលើ​ ស្រាប់តែ​ស្ត្រី​ឈ្មោះ​ជឹ​ម​ អឹ​ម​ បាន​ពឹ​ក​ពាក់​ឲ្យ​ឈ្មោះ​ ពេញ​ ពឿ​ន​ ជា​អ្នក​បើក​គោ​យន្ត​ ហុច​របស់​កញ្ចប់​តូច​មួយ​ទៅ​ឱ្យ​ពលរដ្ឋ​ថៃ​ម្នាក់​ ខណៈនោះ​ ក៏​ត្រូវ​តម្រួត​ថៃ​ដាក់​កម្លាំង​ឃ្លាំមើល​ថត​ជាប់​ សកម្មភាព​នោះ​ ហើយ​តម្រួត​ថៃ​ ក៏​ធ្វើ​ត្រួតពិនិត្យ​ មើល​កញ្ចប់​តូច​នោះ​ឃើញ​មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​WY​ចំនួន​១១​គ្រាប់​។​បន្ទាប់​មក​ពលរដ្ឋ​ខ្មែរ​ទាំង​ ២​នាក់​ក៏​ត្រូវ​តម្រួត​ថៃ​ចាប់​បញ្ជូន​ទៅ​កន្លែង​ស្នាក់​ការ​ប៉ុ​ស្ថិ៍​ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ ខេត្ត​ស្រះ​កែវ​ដើម្បី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​របស់​ប្រទេស​ថៃ​។​

​ចំពោះ​ជនជាតិ​ថៃ​ដែល​ទទួល​ថ្នាំ​ញៀន​ យក​នោះ​មិន​ត្រូវ​បាន​ថៃ​ចាប់ខ្លួន​នោះ​ទេ​។​ជុំវិញ​ដែល​តម្រួត​ថៃ​មិន​ចាប់​ឃាត់ខ្លួន​ជនជាតិ​ថៃ​ជា​អ្នក​ទទួល​ថ្នាំ​ ញៀន​ករណី​នេះ​បើ​តាម​កា​រស​ន្និ​ដាន​របស់​សមត្ថកិច្ច​គឺ​គេ​រៀបចំ​អន្ទាក់​របស់​តម្រួត​ថៃ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *