ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ​នៅ​ភូមិ​ថ្នល់​បត់​កំពុង​តែ​ផល​ប៉ះពាល់​សុខភាព​ធ្ងន់​ពី​ បង្អុ​យ​អង្កាម​របស់​រោង​ម៉ា​ស៊ី​ម​កិនស្រូវ​ឈ្មោះ​ហ្វា​ន​ វុន​

​ខេត្តបន្ទាយមានជ័យ​៖​ ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ​រស់នៅ​ភូមិ​ថ្នល់​បត់​ ឃុំ​ភ្នំ​តូច​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ កំពុង​តែ​មានការ​ព្រួយ​បារ​ម្ម​និង​កង្វល់​ កាន់តែ​ខ្លាំង​ឡើង​ពី​បញ្ហា​ផល​ ប៉ះពាល់​ដល់​សុខភាព​នៅ​ពេល​ដែល​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ឈ្មោះ​ហ្វា​ន​វុន​ បាន​ធ្វើ​សកម្ម​ភា​ ព​កិនស្រូវ​ បង្ហុយ​អង្កាម​សាយភាយ​ហើរ​ពើង​តាម​ខ្យល់​មក​ប៉ះពាល់​នូវ​ការ​ រស់នៅ​ប្រ​ ចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​នោះ​។​ សកម្មភាព​អា​វី​កម្ម​របស់​រោង​ម៉ាស៊ីន​ស្រូវ​ឈ្មោះ​ហ្វា​ន​ វុន​ បង្ហុយ​ កំទេច​ អង្កាម​ មក​លើ​ប្រជាពលរដ្ឋ​បែប​នេះ​ ត្រូវ​គេ​មើលឃើញ​ថា​កំពុង​តែ​ បង្ក​ឱ្យ​មាន​ផល​ ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​ផង​នោះ​ទៀត​។​កូន​ក្មេង​និង​មនុស្ស​ចាស់​មួយ​ចំនួន​កំពុង​តែ​ធ្លាក់ខ្លួន​ក្អក​និង​ថប់​ផ្លូ​ប​ដង្ហើម​ផង​ដែរ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​រោង​ម៉ាស៊ីន​ស្រូវ​នោះ​ប្រាប់​ ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៥​ ខែធ្នូ​ នេះ​ថា​ ការ​រស់នៅ​របស់​ពួក​គាត់​នៅ​ពេល​បច្ចុប្បន្ន​ គឺ​មាន​ ការ​លំបាក​ជា​ខ្លាំង​រំខាន​ដោយ​កំទេច​អង្កាម​ហើរ​មក​ចូល​ក្នុងផ្ទះ​ ចូល​ទឹក​ភា​ង​ មិនតែប៉ុណ្ណោះ​ នៅ​ពេល​ទទួលទាន​បាយ​ក៏​ត្រូវ​កំ​ ទេច​អង្កាម​ហើរ​ចូល​ក្នុង​សម្ល​ និង​បាយ​ទៀត​ផង​ដែរ​។​

​ពួក​គាត់​លើក​ឡើង​ទៀត​ថា​ បញ្ហា​កង្វល់​ទាំងនេះ​ពួក​គាត់​បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ដោះ​ ស្រាយ​ធ្វើ​យ៉ាងណា​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីន​ទប់ស្កាត់​តាម​របៀប​ណា​ក៏​ដោយ​កុំឱ្យ​មាន​អង្កាម​ហ៊ុយ​ មក​លើ​ការ​រស់នៅ​ប្រជាពលរដ្ឋ​។​ ប៉ុន្តែ​សំណើរ​នោះ​មិន​ត្រូវ​អាជ្ញាធរ​ចុះ​មក​ដោះស្រាយ​និង​ ណែ​ នាំ​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​នោះ​ឡើយ​។​ប្រជាពលរដ្ឋ​រស់នៅ​បាន​រង​គ្រោះជា​ច្រើន​ឆ្នាំ​មក​ហើយ​ នៅ​ពេល​អាជ្ញាធរ​គេ​មិន​ដោះស្រាយ​ឱ្យ​តើ​ឱ្យ​ពួក​គាត់​រស់នៅ​សង្ឃឹម​អ្នក​ណា​ទៀត​។​

​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា​៖​អាជីវកម្ម​កិនស្រូវ​បង្ហុយ​អង្កាម​បស់​រោង​ម៉ាស៊ីន​ ហ្វា​ន់​ វុន​ ធ្វើ​ឡើង​ទាំងថ្ងៃទាំងយប់​ អង្កាម​មិន​ត្រឹម​ហើរ​សាយភាយ​បង្ក​ឱ្យ​ ប៉ះពាល់​ដល់​ មនុស្ស​ចាស់​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ប៉ះពាល់​ដល់​កូន​ក្មេង​តូចៗ​ទៀត​ផង​។​ ជាង​នេះ​ ទៅ​ទៀត​ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទ្រាំ​រស់នៅ​ពុំ​បាន​អ្នកខ្លះ​ក៏​លក់​ដី​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីន​និង​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​កំពុង​តែ​ត្រៀម​បិទទ្វារ​ផ្តះ​រត់​ចាកចេញ​ទៅ​កន្លែង​ផ្សេង​ទៀត​។​
​ជុំវិញ​បញ្ហា​នេះ​ លោក​ ឡុ​ង​ ពុន​ អភិបាលស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ បញ្ហា​
​កង្វល់​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​ពី​អង្កាម​កិនស្រូវ​របស់​រោង​ម៉ា​ស៊ី​ម​ហ្វា​ន​ វុន​ គឺ​លោក​បាន​ណែនាំ​ឱ្យ​ម្ចាស់​ម៉ាស៊ីន​ស្រូវ​ធ្វើការ​សម្រួល​ដោះ​ស្រាវ​បញ្ហា​បច្ចេកទេស​រោង​ម៉ាស៊ីន​ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​អង្កាម​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​រួច​ហើយ​។​បញ្ហា​នេះ​ លោក​អភិបាលខេត្ត​ក៏​លើក​ឡើង​ក្នុង​ពិធី​ប្រកាស​អភិបាលស្រុក​ឱ្យ​លោក​មេឃុំ​ ជា​ សាង​ ដោះ​ ស្រាយ​ជូន​ប្រជាពលរដ្ឋ​ជា​ប្រ​ញ៉ាប់​ផង​ដែរ​។​កិច្ច​ការងារ​នេះ​លោក​និង​ចុះ​តាមដាន​បន្ថែម​ទៀត​មិន​ប្រ​ងើយ​កន្តើយ​នោះ​ឡើយ​៕

bmc ukk (2)

bmc ukk (3)

bmc ukk (4)
​ ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *