ប្រជាពលរដ្ឋ​និង​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ចូលរួម​អបអរសាទរ​ ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៥ ​

ខេត្តបន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ​រស់​យ៉ាងច្រើន​កុះករ​រួម​និង​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បាន​រៀបចំ​ធ្វើ​ពិធី​ អបអរសាទរ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​២០១៥​យ៉ាង​សប្បាយ​រីករាយ​គ្រា​ដែល​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​។​ពិធី​ឆ្លង​ឆ្នាំ​សកល​រៀបចំ​កាលពី​យប់​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៤​ គេ​សង្កេត​ឃើញ​មានការ​រៀបចំ​នៅ​ចំណុច​តំបន់​កា​ស៊ី​ក្រុង​ប៉ោយ​ប៉ែ​ត​ និង​នៅ​សាលា​ ខេត្តបន្ទាយមានជ័យ​។​

​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​គេ​ឃើញ​ មាន​ប្រជាពលរដ្ឋ​ យ៉ាងច្រើន​កុះ​ បាន​នាំ​ក្រុម​គ្រួសារ​ទៅ​កំសាន្ត​ដែល​នៅ​ទីនោះ​គឺ​មានការ​រៀបចំ​តុបតែង​ភ្លើង​ចម្រុះ​ពណ៌​ដ៏​ស្រស់​គួរ​ជាទី​គយគន់​។​ជាង​នេះ​ទៅ​ទៀ​ក៏​ មានការ​ប្រគំ​តន្ត្រី​ និង​ មានការ​ លេងល្បែង​ប្រជាប្រិយ​ មួយ​ចំ​ម​នួន​ទៀត​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទស្សនា​កំសាន្ត​លេង​។​ បុណ្យ​ឆ្លង​ឆ្នាំ​សក​ ល​រៀបចំ​នៅ​ ក្រុង​ប៉ោយ​ប៉ែ​ត​នោះ​ដែរ​មិន​ត្រឹមតែ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មក​ដំណើរ​កំសាន្ត​ប៉ុណ្ណោះ​ទេ​ គេ​សង្កេត​ឃើញ​មាន​ប្រជាជន​ថៃ​ក៏​នាំ​គ្នា​មក​កំសាន្ត​ផង​ដែរ​។​

​ចំណែក​ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ក៏​បាន​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​សកល​ដែល​មាន​ ការ​ចូលរួម​ពី​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​និង​មាន​ភ្ញៀវ​ក្រុម​គ្រូពេទ្យ​មក​ពី​សហរដ្ឋ​អា​មេ​រិច​ចំនួន​ ៩០​នាក់​ មក​ព្យ​បាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ក៏​បាន​ចូលរួម​ពិធី​ ឆ្លង​ឆ្នាំ​សកល​ជាមួយ​និង​មន្ត្រីរាជការ​ខេត្តបន្ទាយមានជ័យ​ប​ផង​ដែរ​។​ពិធី​ឆ្លង​ឆ្នាំ​នោះ​ដែរ​ក៏​មានការ​ ទទួលទាន​អាហារ​សាម​គ្គឺ​និង​មានការ​ប្រគំ​តន្ត្រី​ដើម្បី​បង្ក​លក្ខណៈ​សប្បាយ​រីករាយ​ប្រកប​ ដោយ​ភាព​ស្និត​ស្នាល​និង​មនោសញ្ចេតនា​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​បង្កើន​សាម​គ្គឺ​ភាព​ មិត្ត​ភាពរឹងមាំ​ ។​ ក្នុង​ការ​ចូលរួម​បំពេញ​កិច្ច​ការងារ​អនុវត្ត​គោលនយោបាយ​ ចតុកោណ​តំ​ ណា​ក់​កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​ទទួល​បាន​ជោគជ័យ​សម្រាប់​ឆ្នាំ​២០១៥​នេះ​។​

​ពិធី​នោះ​ក៏​មាន​ជូន​បាច់ផ្កា​ទៅ​វិញ​ទៅ​មករ​វាង​លោក​ គោ​ស៊ុំ​ សា​រឿ​ត​ អភិបាលខេត្ត​ និង​ លោក​ អ៊ុ​ង​ អឿ​ន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ដើម្បី​ ជា​សក្ខីភាព​ នៃ​កា​រួម​សាម​គ្គឺ​គ្នា​ដើម្បី​ប្តេជ្ញា​បំរើ​ផល​ ប្រយោជន៍​រួម​ជូន​ប្រជាពលរដ្ឋ​បង្កើន​ជីវភាព​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។​ពិធី​ឆ្លង​ឆ្នាំ​នៅ​សាលា​ ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​រៀបចំ​រាំ​លេង​កំ​សា​ន្ររ​ហូត​ដល់​ម៉ោង​១២​យប់​ឈាន​ចូល​ថ្ងៃ​ទី​ ០១​ ខែមករា​ ឆ្នាំ​២០១៥​ ទើប​ពិធី​នោះ​បាន​បញ្ចប់​៕

chika1 (1)

chika1 (3)

chika1 (2)
​ ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *