ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​ភ្លើង​ឆេះ​ព្រៃ​លើ​ភ្នំ​ស្វាយ​ទាំង​យប់​អធ្រាត្រ​ នៅ​ក្បែរ​សាលា​ខេត្តបន្ទាយមានជ័យ​

​ខេត្តបន្ទាយមានជ័យ​៖​ អគ្គិភ័យ​ឆាបឆេះ​ព្រៃ​កើតឡើង​ទាំង​យប់​អធ្រាត្រ​នៅ​លើ​ភ្នំ​ស្វាយ​ដែល​មាន​ទីតាំង​ ក្បែរ​និង​សាលា​ខេត្តបន្ទាយមានជ័យ​បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​ សមត្ថកិច្ច​បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ត្រៀម​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ទប់ស្កាត់​ភ្លើង​កុំ​ឱ្យទៅ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​និង​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​កន្លែង​និង​សាលា​ខេត្តបន្ទាយមានជ័យ​នៅ​ក្បែរ​នោះ​ទៀត​ផង​។​អគ្គិភ័យ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ត្រូវ​បាន​ប្រជា​ ពលរដ្ឋ​ប្រាប់​ឱ្យ​ដឹង​ថា​ កើតឡើង​ចាប់តាំងពី​ម៉ោង​ ៩​យប់​ ថ្ងៃ​ទី​២៥​ អូស​បន្លាយ​ឆាប​ ឆេះ​ជា​ច្រើន​ ម៉ោង​ហូត​ដល់​ម៉ោង​៤​ទាប់​ភ្លឺ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៤​ ទើប​ភ្លើង​បាន​រលត់​ស្ងប់ស្ងាត់​ទៅ​វិញ​។​ អគ្គិភ័យ​កើតឡើង​នៅ​លើ​ភ្នំ​ស្វាយ​ កាលពី​យប់មិញ​ បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​អគ្គី​ភ័យ​នោះ​មិន​មាន​រង​ផល​ប៉ះពាល់​បង្ក​ការ​ខូចខាត​ទៅ​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​និង​ទ្រព្យសម្បត្តិ​ប្រជា​ ពលរដ្ឋ​ណា​នោះ​ឡើយ​។​

អគ្គិភ័យ​កើតឡើង​ នៅ​ចំណុច​ភ្នំ​ស្វាយ​នោះ​ដែរ​ត្រូវ​គេ​មើលឃើញ​ថា​ មានផ្ទះ​ប្រជាពលរដ្ឋ​រស់​ នៅ​ក្បែរ​ជើងភ្នំ​ រាប់រយ​ខ្នង​និង​អគារ​សាលាខេត្ត​ អគារ​ទីបញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថ​ខេត្ត​ អាគារ​សាលា​ ដំបូង​ខេត្ត​ក៏​មា​នទី​តាំងនៅ​ក្បែរ​នោះ​ រួម​និង​អង់​តែ​ន​ក្រុមហ៊ុន​ ទូរស័ព្ទ​ជា​ច្រើន​ ក៏​ត្រូវ​គេ​ កសាង​ បំពាក់​ ឧបករណ៍​នៅ​លើ​ភ្នំ​ស្វាយ​នោះ​ផង​ដែរ​។​

​បើ​តាម​ប្រ​ភ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ជើងភ្នំ​ស្វាយ​ប្រាប់​ឱ្យ​ដឹង​ថា​ អគ្គិភ័យ​ មុន​ដំបូង​ឆាបឆេះ​ចាប់​តាំង​រសៀល​ថ្ងៃ​ទី​២៥​នោះ​មក​ ដោយ​គេ​ឃើញ​ឆេះ​ចេញពី​ចំណុច​ខាងក្រោយ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​និង​ខាងក្រោយ​វត្ត​ភ្នំ​ស្វាយ​។​ ប៉ុន្តែ​ការ​ឆាបឆេះ​នៅ​ពេល​នោះ​មិនសូវ​ជា​ខ្លាំង​ប៉ុន្មាន​នោះ​ទេ​។​ ខណៈ​មាន​ភ្លើង​ឆេះ​មិន​មាន​ អ្ន​ណា​ជួយ​ទប់ស្កាត់​ទើប​ភ្លើង​បាន​រាលដាល​ឆេះ​រហូត​ដល់​យប់​ជ្រៅ​បង្ក​ឱ្យ​អណ្តាតភ្លើង​ ឆាបឆេះ​កាន់តែ​សន្ធោសន្ធៅ​ខ្លាំង​ឡើង​។​ ភ្លើង​បាន​ឆាបឆេះ​រាលដាល​ដេញ​ឡើង​ទៅ​លើ​ភ្នំ​មិន​អាច​ទប់ស្កាត់​បាន​នោះ​ទេ​ ភ្លើង​ឆេះ​រហូត​រលត់​ដោយ​ខ្លួនឯង​។​ សមត្ថកិច្ច​នៅ​តែ​បន្ត​ត្រៀម​ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​ដើម្បី​ទប់ទល់​ស្ថានការណ៍​ខ្លាចក្រែង​ភ្លើង​អាច​បង្ក​ទៅ​ រាល​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​។​

​អគ្គិភ័យ​កើតឡើង​នៅ​ចំណុច​ភ្នំ​ស្វាយ​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា​មិន​ទាន់​ដឹង​ពី​មូលហេតុ​ នៅឡើយ​នោះ​ទេ​។​ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​ជា​រៀង​រាល់​ឆ្នាំ​គេ​តែង​សង្កេត​ឃើញ​អគ្គិភ័យ​ឆាបឆេះ​ព្រៃ​នៅ​ចំណុច​ភ្នំ​ស្វាយ​ជា​ញឹកញាប់​។​ អគ្គិភ័យ​នោះ​ ត្រូវ​គេ​មើលឃើញ​ថា​ បាន​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​រស់​ក្បែរ​ជើងភ្នំ​ស្វាយ​។​ ជុំវិញ​នៃ​ហេតុការណ៍​អគ្គិភ័យ​នៅ​ចំណុច​ភ្នំ​ស្វាយ​នេះ​ដែរ​ទោះបី​មិន​បង្ក​ឱ្យ​គ្រោះថ្នាក់​ខូចខាត​អ្វី​ក៏​ពិតមែន​។​ គួរ​ណាស់​អាជ្ញាធរ​ដែនដី​និង​សមត្ថកិច្ច​ត្រូវ​តែ​ចាត់វិធានការ​ស្វែងរក​ជន​បង្ក​ឡើង​ដើម្បី​យក​ទៅ​ប្រមា​ន​រឺ​ចាត់ការ​តាម​ផ្លូវច្បាប់​។​ពីព្រោះ​អគ្គិភ័យ​បង្ក​ឱ្យ​ឆាបឆេះ​ដើមឈើ​ដែល​ជា​ប្រភព​នៃ​ការ​ទាក់ទាញ​ទេសភាព​ដ៏​ស្រស់​ត្រកាល​សម្រាប់​បង្កើន​សោភ័ណ​ភាព​ទី​រួម​ខេត្តបន្ទាយមានជ័យ​។​មិនតែប៉ុណ្ណោះ​ជនខិលខូច​អាច​មាន​ចេតនា​បង្ក​ជា​អគ្គិភ័យ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ដុត​បំផ្លាញ​ព្រៃឈើ​នៅ​លើ​ភ្នំ​និង​វាទ​ទី​កាន់កាប់​យក​ដី​ភ្នំ​ធ្វើ​ជា​កម្មសិទ្ធិ​ផង​ដែរ​៕

Svay UKK (2)

Svay UKK (3)

Svay UKK (4)
​ ​
​ ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *