ប្រជាពលរដ្ឋ​អនាធិបតេយ្យ​ចូល​ទៅ​កាន់កាប់​ដី​ខុសច្បាប់​រំលោភ​លើ​ដី​ប្រជាពលរដ្ឋ​ភូមិ​បឹង​ស្នោ​៨១​គ្រួសារ​ដែល​មាន​ប័ណ្ណកម្មសិទ្ធិ​វាស់វែង​ដោយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​

​ខេត្តបន្ទាយមានជ័យ​៖
​    ប្រជាពលរដ្ឋ​អនាធិបតេយ្យ​១៥៦​គ្រួសារ​មក​ពី​ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ បាន​រង់​ការ​ ចោទប្រកាន់​ទៅ​ចូល​កាន់កាប់​ដីធ្លី​ខុសច្បាប់​ហើយ​នាំ​គ្នា​សាងសង់​ខ្ទម​តូចៗ​រំលោភ​យក​ដី​ប្រជា​ ពលរដ្ឋ​រស់នៅ​ភូមិ​បឹង​ស្នោ​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ចំនួន​៨១​គ្រួសារ​ ដែល​មាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ត្រឹមត្រូវ​វាស់វែង​ដោយ​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​នៅ​លើ​ផ្ទៃដី​សរុប​៣១០​ហិ​កតា​នោះ​។​សកម្មភាព​ចូល​រំលោភ​កាន់កាប់​ដីធ្លី​ខុសច្បាប់​របស់​ប្រជាពលរដ្ឋរ​អនាធិបតេយ្យ​ទាំងនោះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៥​ គេ​មើលឃើញ​បាន​ ដឹកឈើ​តាម​គោ​យន្ត​ហើយ​សាងសង់​ ខ្ទម​តូចៗ​ប្រក់​ស័ង្កសី​ទោះបី​មាន​ សមត្ថកិច្ច​ចុះ​ទៅ​ហាម​ ឃាត់​ក៏​ប្រជាពលរដ្ឋ​ទាំងនោះ​មិន​ស្តាប់​សមត្ថកិច្ច​នោះ​ឡើយ​។​
​    ពាក់ព័ន្ធ​និង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​បឹង​ស្នោ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​ដី​ពួក​គា​ត្រូវ​បាន​ក្រុម​យុវជន​ស័​គ្ម​ចិត្ត​សម្តេច​តេ​ជោ​ហ៊ុន​សែន​មក​វាស់វែង​រួចរាល់​ហើយ​ថែម​ទាំង​ចេញ​ ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ឱ្យ​មាន​ភាព​ស្របច្បាប់​។​លុះ​ពី​ការ​វាស់វែង​រួច​គេ​ទុក​រយៈពេល​បិត​ប្រកាស​ ១​ខែ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ណា​មិន​សុខចិត្ត​វ៉ា​ ប៉ុន្តែ​ក្នុងអំឡុងពេល​នោះ​គឺ​មិន​មាន​ប្រជាពលរដ្ឋ​ ណា​ម្នាក់​មក​ប្តឹង​តវ៉ា​នោះ​ឡើយ​។​នៅ​ពេល​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត​ចេញ​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ស្របច្បាប់​រួចរាល់​ហើយ​ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​អូរ​បី​ជាន់​ដែល​មាន​ខ្លោង​ប៉ះ​បោរ​ពីក្រោយ​បាន​នាំ​គ្នា​មក​តវ៉ា​អះអាង​ថា​ជា​ដី​របស់​ពួក​គេ​ទៅ​វិញ​។​បន្ទាប់​មក​ទោះបី​ពួក​គាត់​បម្រុង​យក​ដី​នោះ​ធ្វើការ​ដាំ​ដុះ​ដំណាំ​អ្វី​ក៏​ដោយ​។​ត្រូវ​បាន​ក្រុម​ប្រជាជន​អនាធិបតេយ្យ​មក​ហាមឃាត់​ថែម​ទាំង​មាន​ ពូថៅ​កាំបិត​បម្រុង​ប្រើ​អំពើ​ហិង្សា​ទៀត​ផង​។​
​    ពាក់ព័ន្ធ​និង​ករី​នេះ​ដែរ​ លោក​ លី​ សារី​ ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​ ប្រជាពលរដ្ឋ​ណា​ចូល​ទៅ​កាន់កាប់​ដីធ្លី​ទៅ​លើ​ដី​ដែល​គេ​ចេញ​ប័ណ្ណកម្មសិទ្ធិ​រួចរាល់​ហើយ​នោះ​
​គឺជា​អំពើ​ខុសច្បាប់​ ហើយ​ប្រជាពលរដ្ឋ​រង​គ្រោះ​ពី​ការ​រំលោភ​យក​ដី​អាច​ប្តឹង​ទៅ​តុលាការ​ ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់​។​
​    លោក​ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​កា​ចុះ​ទៅ​វាស់វែង​និង​ឈាន​ ដល់​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹង​ស្នោ​ គឺ​គេ​ធ្វើ​ឡើង​មានការ​ វាស់វែង​ជា​ចំហរ​មិន​មានការ​លាក់បាំង​ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ហើយ​ក្រោយ​ពី​វាស់វែង​រួច​គេ​ទុក​រយៈពេល​១​ខែ​ដើម្បី​ធ្វើការ​បិត​ផ្សាយ​ដើម្បី​ឱ្យ​ប្រជា​ពល​ រដ្ឋ​ប្តឹង​តវ៉ា​។​លុះ​ហួស​រយៈពេល​ពី​ការ​បិត​ផ្សាយ​គ្មាន​អ្នក​តវ៉ា​គឺ​ខាង​មន្ទីរ​ក៏​ចេញ​ប័ណ្ណ​ កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹង​ស្នោ​។​
​    លោក​បញ្ជាក់​ទៀត​ថា​៖​បញ្ហា​ដី​នៅ​ភូមិ​បឹង​ស្នោ​បើ​តាម​លោក​ដឹង​គឺ​មាន​ជនខិលខូច​មួយ​ចំនួន​ប៉ះ​បោ​នៅ​ពីក្រោយ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​រំលោភ​កាន់កាប់​ដីធ្លី​ខុសច្បាប់​បង្ក​ជា​បញ្ហា​ក្នុង​សង្គម​។​
​    គួរ​បញ្ជាក់​ថា​៖​សកម្មភាព​របស់​ប្រជាពលរដ្ឋ​អនាធិបតេយ្យ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​ មក​រា​នេះ​ គេ​សង្កេត​ឃើញ​មានការ​ប្រមូលផ្តុំ​គ្នា​ និង​មាន​កាន់​រូបថត​សម្តេច​តេ​ជោ​ និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​ នៅ​កន្លែង​ដី​ទំនាស់​ ហើយ​មាន​អ្នកកាសែត​ ខ្លះមក​ ចុះ​យក​ព័ត៌មាន​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ក្នុង​គោលបំណង​ដើម្បី​ឱ្យ​សម្តេច​តេ​ជោ​ហ៊ុន​សែន​ និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជួយ​ធ្វើ​អន្តរា​គន៍​ចេញ​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ឱ្យ​ពួក​គាត់​។​គ្រា​ដែល​ដី​ ពួក​គាត់​ទាមទារ​នោះ​ប៉ះ​ចំ​ដី​ដែល​មាន​ប័ណ្ណកម្មសិទ្ធិ​រួចរាល់​ហើយ​។​
​    ជុំវិញ​នៃ​បញ្ហា​ទំនាស់​ដីធ្លី​នេះ​ដែរ​ មន្ត្រី​រាជរដ្ឋាភិបាល​ធ្លាប់​បាន​និយាយ​ថា​ ៖​ជន​ខិ​ខ​ខូច​ ខ្លះ​បាន​ធ្វើ​សកម្មភាព​ខុសច្បាប់​ដោយ​អ្នក​ចាញ់​បាន​លុយ​ចំណែក​អ្នក​ឈ្នះ​បាន​ដី​៕​

 

aa

Loading...

Leave a Reply

Your email address will not be published. Required fields are marked *